តើ ៥០០គ្រាប់របស់ Ronaldo កើតឡើងយ៉ាងដូចម្ដេច?
- 2015-10-01 16:34:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ ៥០០គ្រាប់របស់ Ronaldo កើតឡើងយ៉ាងដូចម្ដេច?
ចន្លោះមិនឃើញ
Cristiano Ronaldo ស៊ុតបញ្ចូលទីនៅ UEFA Champions League លើក្រុម Malmo គ្រាប់ទី១យប់មិញ មានន័យថាតារាឆ្នើមរូបនេះ ស៊ុតបាន៥០០គ្រាប់ហើយក្នុងអាជីពរបស់គេ រយៈពេលជិត១៣ឆ្នាំមកនេះ ដោយគិតតាំងពីគ្រាប់ដំបូងនៅក្រុម Sporting Clube និងគ្រាប់ទី៥០០នៅ Real Madrid។ តាំងពីផ្ទេរទៅអេស្ប៉ាញ CR7 មានមធ្យមភាគស៊ុតចូល១,០៥ក្នុងមួយប្រកួត។
តើគ្រាប់បាល់ទាំង៥០០ ក្នុងអាជីពរបស់ Ronaldo កើតឡើងយ៉ាងដូចម្ដេចខ្លះ? តោះ! ចង់ដឹងច្បាស់ សូមទស្សនាខាងក្រោម៖
១. គ្រាប់បាល់ Ronaldo នៅក្រុមនីមួយៗ៖
នៅក្រុម Sporting កីឡាករជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបាន៥គ្រាប់ (១%), Manchester United ស៊ុតបាន១១៨គ្រាប់ (២៤%), Real Madrid ស៊ុតបាន៣២២គ្រាប់ (៦៤%) និងនៅក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបាន៥៥គ្រាប់ (១១%)។
២. ស៊ុតចូលរបៀបណាខ្លះ?៖
Ronaldo នៅក្នុងប្រអប់គ្រោះថ្នាក់បាន ៤១៧គ្រាប់, ក្រៅប្រអប់បាន ៨៣គ្រាប់, ស៊ុតប៉េណាល់ទី ៨១គ្រាប់ និងស៊ុតហ្វ្រីឃីត ៤៥គ្រាប់។ បើនិយាយពីការប្រើប្រាស់ជើងវិញគឺ ជើងស្ដាំស៊ុតបាន ៣២៦គ្រាប់, ជើងឆ្វេង ៨៩គ្រាប់, ក្បាល ៨៣គ្រាប់ និងក្រៅនោះមានវិធីផ្សេងៗទៀត។
៣. ក្រុមដែល Ronaldo ស៊ុតចូលច្រើនជាងគេ៖
ក្រុមដែល Ronaldo ស៊ុតច្រើនជាងគេ សុទ្ធសឹងតែជាក្រុមនៅអេស្ប៉ាញ ពោលគឺមាន Sevilla (២១គ្រាប់), Getafe (១៨គ្រាប់), Barcelona (១៥គ្រាប់), Atletico Madrid (១៥គ្រាប់) និង Malaga ១៤គ្រាប់។
៤. អ្នកជួយ Assists ឲ្យ Ronaldo ច្រើនជាងគេ៖
ដៃគូដែលជួយ assists ឲ្យ Ronaldo ច្រើនជាងគេមាន Benzema (៣១គ្រាប់), Ozil (២៨គ្រាប់), Di Maria (២០គ្រាប់), Bale (១៦គ្រាប់), Giggs (១៦គ្រាប់) និង Higuain (១៥គ្រាប់) ផងដែរ។
យ៉ាងណាស្ថិតិខាងលើនេះគឺគិតត្រឹម៥០០គ្រាប់ របស់ Ronaldo ប៉ុណ្ណោះ ប៉ុន្តែបើសរុបមកកីឡាករវ័យ៣០ឆ្នាំរូបនេះ ស៊ុតបាន៥០១គ្រាប់ហើយ ទាំងនៅក្លិបអាជីព និងក្រុមជម្រើសជាតិ៕
-ចុចអាន៖ CR7 នៅតែខ្លាំងនៅ Champions League ស៊ុតបាន២គ្រាប់យប់មិញតាមស្មើកំណត់ត្រា Raul
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror | 101greatgoals