Canon យីហោផលិតផលល្បីឈ្មោះ មានអ្វីត្រូវដឹងមុនពេលទិញប្រើប្រាស់?
- 2015-10-16 22:48:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Canon យីហោផលិតផលល្បីឈ្មោះ មានអ្វីត្រូវដឹងមុនពេលទិញប្រើប្រាស់?
ចន្លោះមិនឃើញ
Canon ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយខាងផលិតសម្ភារៈប្រើប្រាស់របស់ប្រទេសជប៉ុន។ ផលិតផលម៉ាក Canon មានទីផ្សារគ្របដណ្ដប់ពាសពេញពិភពលោក។ នៅក្នុងប្រទេសកម្ពុជាផលិតផលម៉ាក Canon មានការប្រើប្រាស់យ៉ាងទូលំទូលាយរាប់តាំងពីម៉ាស៊ីនកាមេរ៉ា រហូតដល់ម៉ាស៊ីនបញ្ចាំងស្លាយរូបភាព។
ក្រុមហ៊ុន អាយគ្លីក (i-Qlick) ជាតំណាងចែកចាយផលិតផលសុទ្ធម៉ាក Canon ប្រចាំកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការនាំចូលជាផ្លូវការផលិតផលម៉ាក Canon ដែលមានដូចជាម៉ាស៊ីនថតឌីជីថល, ម៉ាស៊ីន Scanner, ម៉ាស៊ីនបញ្ចាំងរូបភាព, ម៉ាស៊ីនព្រីនធឺរ, ម៉ាស៊ីនគិតលេខនិងគ្រឿងប្រើប្រាស់ម៉ាក Canon ដទៃទៀត។
Sabay៖ តើផលិតផល Canon មានភាពពិសេសលេចធ្លោយ៉ាងណាខ្លះដែលអតិថិជនគួរពិចារណាជាអាទិភាពជាជម្រើសក្នុងការទិញយកទៅប្រើប្រាស់?
i-Qlick៖ ផលិតផលម៉ាក Canon ជាផលិតផលដែលមានគុណភាពខ្ពស់របស់ប្រទេសជប៉ុនដែលបង្កើតឡើងតាំងពីឆ្នាំ 1937។ គ្រឿងបន្លាស់របស់ Canon ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ស្របទៅតាមស្តង់ដារអន្តរជាតិ ដើម្បីធានាថាអតិថិជននឹងរីករាយក្នុងការទទួលបានផលិតផលដែលប្រកបដោយគុណភាព។
ផលិតផលម៉ាក Canon មានការអភិវឌ្ឍន៍ឥតឈប់ឈរ ក្នុងការនាំបច្ចេកវិទ្យាខ្ពស់ដើម្បីបំពេញតម្រូវការអតិថិជន និងការប្ដេជ្ញាចិត្តក្នុងការច្នៃប្រឌិតថ្មីដើម្បីស្របតាមការរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក។
Sabay៖ មានផលិតផលម៉ាក Canon ជាច្រើនលក់ពាសពេញទីផ្សារនិងមួយចំនួនក៏មានប្រភពមិនច្បាស់លាស់ តើអតិថិជនគួរមានការសម្រេចចិត្តនិងពិចារណាអ្វីខ្លះដើម្បីធានាបានទុកចិត្តសម្រាប់ការប្រើប្រាស់?
i-Qlick៖ អតិថិជនគួរស្វែងរកទិញផលិតផលពីក្រុមហ៊ុនដែលមានការទទួលស្គាល់ត្រឹមត្រូវ ដែលធានាបានថាពួកគេទិញផលិតផលសុទ្ធពីក្រុមហ៊ុន។ ក្រុមហ៊ុនដែលមានសិទ្ធិលក់ត្រឹមត្រូវនឹងផ្ដល់ការធានាលើការប្រើប្រាស់រយៈពេល ១៥ ខែពីមជ្ឈមណ្ឌលបម្រើសេវាកម្មដែលទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Canon។
Sabay៖ តើមានការសម្គាល់យ៉ាងណាខ្លះ ដើម្បីធានាបានថាអតិថិជននឹងទិញផលិតផល Canon សុទ្ធពីទីផ្សារដែលមិនមែនជាផលិតផលក្លែងបន្លំម៉ាក?
i-Qlick៖ ដើម្បីធានាបានថាអតិថិជននឹងទិញផលិតផល Canon សុទ្ធពីទីផ្សារដែលមិនមែនជាផលិតផលក្លែងបន្លំម៉ាក ការសម្គាល់គឺមានលក្ខណៈងាយស្រួលដោយអតិថិជនត្រូវស្វែងរក Sticker ឬតែមធានាដែលបានបិទនៅលើគ្រប់សំបកប្រអប់ផលិតផល Canon ទាំងអស់របស់ក្រុមហ៊ុន i-Qlick ។ គ្រប់ផលិតផលទាំងអស់ដែលមានបិទតែមធានារបស់ក្រុមហ៊ុន i-Qlick សុទ្ធតែជាផលិតផលថ្មី ១០០ ភាគរយ និងគ្រប់ Accessories ទាំងអស់សុទ្ធតែជារបស់ Original។
Sabay៖ តើ i-Qlick នឹងមានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អតិថិជនក្នុងការទិញផលិតផលពីក្រុមហ៊ុន បន្ថែមពីការទទួលបានផលិតផលសុទ្ធរបស់ Canon?
i-Qlick៖ បន្ថែមពីការទទួលបានផលិតផលសុទ្ធរបស់ Canon ក្រុមហ៊ុន i-Qlick នឹងមានផ្តល់អត្ថប្រយោជន៍ ដល់អតិថិជនក្នុងការទិញផលិតផល គឺអតិថិជននឹងទទួលបាននូវការធានារយៈពេល ១២ខែ និងបូកបន្ថែម ៣ខែ ទៀតបើសិនជាអតិថិជនធ្វើការចុះឈ្មោះសម្រាប់ការធានាតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន អាយគ្លីក http://www.i-qlick.com/warranty/ សម្រាប់ការធានាទៅលើគ្រឿងបន្លាស់ និងសេវាកម្ម។ បន្ថែមពីនេះទៀត អតិថិជននឹងទទួលបាននូវការចូលរៀនថ្នាក់ថតរូបមូលដ្ឋាន ១ វគ្គដោយមិនគិតថ្លៃដែលជាធម្មតា ១ វគ្គមានតម្លៃ ១១១ ដូល្លារ។ សម្រាប់ម៉ាស៊ីនព្រីន ក្រុមហ៊ុននឹងផ្តល់ការតំទ្បើងនិងណែនាំពីរបៀបប្រើប្រាស់និងថែទាំ។ ចំណែកឯផលិតផលកាមេរ៉ាគឺមានបន្ថែមនូវការលាង CMOS ក្នុងកំឡុងពេលធានាផងដែរ។
i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន សម្ភារៈកាមេរ៉ា ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែមបន្ទាប់បន្សំ ព្រឺនធឺឡាស៊ែរប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12+3 ខែ លើកលែង សំភារៈទូទៅប្រើប្រចាំថ្ងៃ។ i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្មមានអជ្ញាបណ្ណ ពីក្រុមហ៊ុន Canon ដែលបម្រើសេវាកម្មតំហែទាំ និង ជួសជុលគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាននៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បម្រើលោកអ្នកជាមួយបុគ្គលិកជំនាញប្រកបដោយភាពរស់រាយរាក់ទាក់ ជានិច្ច។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.comឬទាក់ទង៖ ឈ្មោះ Liwen Tan នាយកទីផ្សារផ្នែកផ្សព្វផ្សាយ ក្រុមហ៊ុន៖ i-Qlick Marketing Co., Ltd. ទូរស័ព្ទ៖ +855 (0) 12 926 850 អ៊ីម៉ែល៖ liwen@cemtes.com ឈ្មោះ៖ ឈាវ សុវណ្ណនី បុគ្គលិកជំនាញទីផ្សារផ្នែកផ្សព្វផ្សាយ ទូរសព្ទ៖ +855 (0) 81 666 973 អ៊ីម៉ែល៖ mktg11@i-qlick.com
អត្ថបទ៖ ប៊ុណ្ណារ៉ា