ឡា ចេញ​ពី​ផលិតកម្ម Big Man បច្ចុប្បន្ន​ចូល Diamond Music

  • 2015-10-20 12:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡា អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Big Man បាន​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ទៅ​កាន់​ទ្រនំ​ផលិតកម្ម Diamond Music វិញ​ម្ដង ក្រោយ​បញ្ចប់​កុង​ត្រា ៥ ឆ្នាំ​រួច​មក។

 

 

“ខ្ញុំ​សង្ឃឹម​ថា អាច​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត ហើយ​សង្ឃឹម​ថា កន្លែង​នេះ​អាច​ផ្ដល់​ឱកាស​បាន​ច្រើន​ដូច​តារា​ផ្សេង​ទៀត​ដែរ"។ ឡា ថ្លែង​មក​កាន់ Sabay មុន​នេះ។ អតីត​តារា​ឯក ​ហុងដា​ ខាង​លើ​បន្ត​ថា រូប​គេ​បាន​សម្រេច​ចិត្ត​ចុះ​កុង​ត្រា​ជា​មួយ​ផលិតកម្ម​ជាមួយ Diamond Music រយៈ​ពេល ៣ ឆ្នាំ​បន្ត​ទៀត ហើយ​ជា​ការ​ចាប់​ផ្ដើម ​រូប​គេ​ក៏​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន​ផង​ដែរ។ ក្នុង​នោះ​បទ "អាយុ​មិន​អស់ បង​នៅ​តែ​ស្រលាញ់​អូន" ដែល​ជា​ទី​សង្ឃឹម​សម្រាប់​ជំហាន​ដំបូង​ក្នុង​ផលិតកម្ម។

 

តារា​វ័យ ២៨ ខាង​លើ​បន្ថែម​ទៀត​ថា ទ្រនំ​ថ្មី​មាន​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ដូច​ជា ជុំ លីណូ ជា​ដើម ជា​ហេតុ​នាំ​ឱ្យ​រូប​គេ​សង្ឃឹម​ថា នឹង​អាច​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ទៀត​ក្នុង​អាជីព​ចម្រៀង។ ម្យ៉ាង​ទៀត ផលិតកម្ម​ខាង​លើ​ក៏​កំពុង​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន​ទូទៅ ហើយ​រូប​គេ​ក៏​កំពុង​សម្រាំង​បទ​ចម្រៀង​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រជាប្រិយភាព។ ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ​បញ្ជាក់​ថា មិន​ភ្លេច​ទ្រនំ​ចាស់​នោះ​ទេ ព្រោះ​បើ​គ្មាន​ផលិតកម្ម Big Man ក៏​គ្មាន​អ្នក​ស្គាល់​ដូច​បច្ចុប្បន្ន​ឡើយ ខណៈ​ការ​ចាកចេញ​ក៏​ធ្វើ​ឡើង​ដោយ​សន្តិវិធី។

 

ជា​មួយ​គ្នា​នោះ តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ ស្នើ​ឱ្យ​ប្រិយមិត្ត​បន្ត​គាំទ្រ​រូប​គេ ទោះ​បី​ជា​ផ្លាស់ប្ដូរ​ផលិតកម្ម​ក៏​ដោយ។ រូប​គេ​អះអាង​ថា នឹង​សហការ​ជា​មួយ​ផលិតកម្ម ដើម្បី​បង្កើត​បទ​ចម្រៀង​ស្នាដៃ​ថ្មីៗ បំពេញ​តាម​ការ​ចង់​បាន​របស់​អ្នក​ស្ដាប់​ដោយ​យល់​ឃើញ​ថា ពួក​គេ​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​ជា​ស្នាដៃ​បង្កើត​ថ្មី​ជាង​ស្នាដៃ​ថត​ចម្លង៕

 

អាន​អត្ថបទ៖ ឡា ចេញ​ពី​ផលិតកម្ម Big Man បច្ចុប្បន្ន​ចូល Diamond Music 

អាន​អត្ថបទ៖  តារា​ស្រី៣នាក់​នេះ​​ផ្ទុះ​រឿង​ដើម​ទ្រូង​ខ្លាំង ចុះ​ទីផ្សារ​វិញ​?

 

អត្ថបទ៖ សំ ជំនាញ

រូបថត​៖ ផ្ដល់​ឱ្យ