សឿន វិតា បួសសងគុណឪពុកម្ដាយ!
- 2014-10-18 16:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឿន វិតា បួសសងគុណឪពុកម្ដាយ!
ចន្លោះមិនឃើញ
លោក សឿន វិតា សាងផ្នួស រសៀលម្សិលមិញ នៅវត្ត សំរោងអណ្ដែត ដើម្បីតបស្នងសងគុណឪពុកម្ដាយ។
ការសាងផ្នួស ខណៈលោកទើបទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រនាពេលថ្មីៗពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)។
សៀន វិតា ស្បង់ពណ៌សរូបខាងឆ្វេង
តារាសម្ដែង លោក សឿន វិតា និយាយថា៖ "ខ្ញុំបួសពេលនេះដើម្បីលាងបាបទាំងឡាយដែលខ្ញុំធ្លាប់ធ្វើកន្លងលើឪពុកម្ដាយក៏ដូចជាអ្នកដទៃទៀត"។
ការបំបួសនាគនៅពេលនេះមិនមានរយៈពេលយូរអង្វែងឡើយ លោក ប្រាប់ថា យ៉ាងយូរណាស់គឺត្រឹមមួយខែប៉ុណ្ណោះ។ ក្រោយលាចាកសិក្ខាបទវិញតារារូបនេះត្រៀមនឹងប្រឡូកខ្សែភាពយន្តស៊ុបដូចមុន។ លោកបន្តថា មានខ្សែភាពយន្តជាច្រើនត្រៀមឱ្យលោកសម្ដែង បន្ទាប់ពីលាចាកសិក្ខាបទរួច។
មួយរយៈចុងក្រោយលោក សឿន វិតា ហាក់ស្ងប់ស្ងាត់ពីសិល្បៈបន្តិចបន្ទាប់ពីដើរចេញពីផលិតកម្ម មហាហង្ស។ លោកធ្លាប់បង្ហាញខ្សែភាពយន្តជាច្រើនតាមកញ្ចក់ទូរទស្សន៍នានា ដោយទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជន៕
អានអត្ថបទបន្ត៖ស្លាប់១៦នាក់ របួសធ្ងន់៩នាក់ ក្នុងការប្រគំតន្ត្រី KPOP ល្ងាចនេះ
អានអត្ថបទបន្ត៖ភាពយន្តបរទេសល្បី៤រឿងមកថតនៅខ្មែររកចំណូលបានប៉ុន្មាន?
អត្ថបទ៖ អ៊ីង សុឡា
រូបថតផ្ដល់ឱ្យ៖ សឿន វិតា