គ្រូ​ U-18 ក្រោន​ជឿ​ថា ថ្ងៃ​ស្អែក​ ក្រុម​របស់​លោក​នឹង​ឈ្នះ​ក្រុម​វៀតណាម​

  • 2015-10-21 21:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ស្មើ​នៅ​ទឹក​ដី​វៀតណាម​ ​ក្រុម​​យុវជន​ភ្នំពេញ​ក្រោន​អាយុ​ក្រោម​១៨​ឆ្នាំ​​ដល់​ពេល​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាគមន៏​ក្រុម​មក​ពី​វៀតណាម PVF វេលា​ម៉ោង​៧​ល្ងាច​ស្អែក ខណៈគ្រូ​បង្វឹក​ជឿ​ថា ក្រុម​របស់​លោក​នឹង​ទទួល​បាន​ជ័យជម្នះ​។

 

លោក​​ ប៊ូយ ដារី ដែល​ជា​គ្រូ​ភ្នំពេញ​ក្រោន​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​បាន​​អភិវឌ្ឍ​ខ្លួន​យ៉ាង​ខ្លះ​ប្រសើរ​ និង​មាន​ស្មារតី​លេង​បាល់​កាន់​តែ​មាន​ទំនុក​ចិត្ត ជា​ពិសេស​ការ​ប្រកួត​ចុង​ក្រោយ​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ចាញ់​ក្រុម​ជប៉ុន​២-០ ប៉ុន្តែ​លេង​បាន​ល្អ។ កាល​ពី​ជើង​ទី​១​ក្រុម​របស់​លោក​បាន​បញ្ចប់​ដោយ​លទ្ធផល​​២-២​នៅ​ទឹក​ដី​វៀត​ណាម​ ប៉ុន្តែ​នៅ​ទឹក​របស់​ខ្លួន​ឯង​គឺ​កីឡដ្ឋាន​ RSN លោក​សង្ឃឹម​បាន​៣​ពិន្ទុ​ពេញ។

 

លោក​គ្រូ​បង្វឹក​រូប​នេះ​បង្ហាញ​ពី​ចំណុក​ខ្សោយ​របស់​ក្រុម​វៀតណាម​ថា លោក​ទទួល​ស្គាល់​ថា ក្រុម​វៀតណាម​ជា​យុវជន​មាន​​​បច្ចេកទេស​ និង​កល់​ល្បិច​ល្អ​ ប៉ុន្តែ​ល្បឿន​ និង​ការ​ឆក​​យក​បាល់​ពី​ក្រោយ​គឺ​នៅ​មាន​កម្រិត​ ដូច្នេះ​ហើយ​ទើប​បាន​ធ្វើ​ឲ្យ​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ។

 

យុវជន​ភ្នំពេញ​ក្រោន​ ឆ្លងកាត់​​៥​ប្រកួត​ហើយ​ក្នុង​នោះ​ស្មើ​៣ និង​ចាញ់​​២​ ប៉ុន្តែ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ម្តង​ណា​ឡើយ​​ពោល​គឺ​​​លើក​ទី​១ ចាញ់​ក្រុម​ខ្លាំង​ជប៉ុន​ Kashima Antlers ​ក្រៅ​ដី​ដោយ​លទ្ធផល ៥-០ និង​ក្នុង​ដី​ខ្លួន​ឯង ២-០ ប៉ុន្តែ​​​ស្មើ​ក្រុម​ម៉ាឡេស៊ី Frenz United B នៅ​ក្នុង​ដី​​ខ្លួនឯង ១-១ ហើយ​បន្ត​ស្មើ​ក្រុម​នេះ​នៅ​ទឹក​ដី​​ម៉ាឡេស៊ី២-២។ ភ្នំពេញ​ក្រោន​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​ស្មើនឹង​​ម្ចាស់​ផ្ទះ​​វៀតណាម PVF ដោយ​លទ្ធផល ២-២ ទៀត។ ថ្ងៃ​ស្អែក​នេះ​ជា​ការ​ប្រកួត​បញ្ចប់​ជម្រុះ​ក្នុង​ពូល​ដែល​ទទួល​​ទទួល​​ក្រុម​ភ្ញៀវ​ PVF វេលា​ម៉ោង​​៧​ល្ងាច​ នៅ​កីឡដ្ឋាន RSN។

 

សូម​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ ក្រុម U-18 ភ្នំពេញ​ក្រោន​ ស្គាលល់​ជ័យជម្នះទេ?

 

 

សូម​ទស្សនា​វីដេអូ

 

អត្ថបទ៖ ជាន ចាន់រ៉ា​