អ្នក​ជំនាញ​ប្រាប់​ពី​តិចនិក​ថែរក្សា​ស្បែក​មិន​ឲ្យ​ស្ងួត​ខូច

  • 2015-10-26 20:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​ស្ងួត​តែង​កើត​ឡើង​នៅ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​រងា ហើយ​បញ្ហា​នេះ​ជា​កង្វល់​ខ្លាំង​សម្រាប់​ស្រីៗ​គ្នា​យើង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ខូច រមាស់ ជ្រួញ ឡើង​អាចម៍​រុយ​ដោយ​មិន​ដឹង​ខ្លួន បើ​សិន​យើង​មិន​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​ភាគ​ច្រើន​មិន​សូវ​យល់​ដឹង​ពី​វិធី​ថែរក្សា​ត្រឹមត្រូវ​នោះ​ឡើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​ បរមី ហៅ Mini Angel អ្នក​គ្រប់គ្រងហាង Mini Angel Makeup Arts & Studio។

 

ស្រី​ស្អាត​ស្បែក​ស​រូប​នេះ បាន​បង្ហើប​ប្រាប់​ទំព័រ​សុខភាព និង​សម្រស់​របស់ Sabay ពី​តិចនិក​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​មិន​ស្ងួត​ខូច​នា​ខែ​ធ្លាក់​ខ្យល់៖

 

 

១. ប្រើ​ឡេ​លាប​មុខ និង​ដង​ខ្លួន​ប្រភេទ Moisturizer ឬ Moisturizer for Sensitive Skin

សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​ធម្មតា សូម​ប្រើ​ឡេ​លាប​ការពារ​សំណើម​មួយ​ថ្ងៃ​ពីរ​ដង គឺ​ព្រឹក និង​ល្ងាច។ ករណី​អ្នក​មាន​ស្បែក​ស្ងួត​ខ្លាំង អ្នក​អាច​លាយ​ប្រេង Baby Oil ៧ ឬ ៨ តំណក់​ទៅ​ក្នុង​ដប​ឡេ ហើយ​លាប​ស្បែក​ក្នុង​រយៈ​ពេល ៤ ម៉ោង​ម្ដង។ Baby Oil ជា​ប្រេង​ផ្ដល់​សំណើម​ និងធ្វើ​ឲ្យ​ស្បែក​ទន់​រលោង ព្យាបាល​កន្ទួល​រមាស់ ការពារ​ស្បែក​របក និង​ប្រិត​។

បញ្ជាក់៖ ជ្រើសរើស Moisturizer សម្រាប់​ស្បែក​មុខ​មក​លាប​លើ​ផ្ទៃ​មុខ និង Moisturizer សម្រាប់​ស្បែក​ខ្លួន​មក​លាប​លើ​ស្បែក​ដង​ខ្លួននិងដៃជើង។

 

២. ប្រើ​ទឹក​ឃ្មុំ​សុទ្ធ​លាយ​ជា​មួយ​ម្សៅ​ពន្លៃ និង​ទឹក​ដោះ​គោ​ឆៅ

តាម​បែប​ធម្មជាតិ​មាន​លទ្ធផល​ខ្ពស់ អ្នក​អាច​ប្រើ​ទឹក​ឃ្មុំ​លាយ​ជា​មួយ​ម្សៅ​ពន្លៃ និង​ទឹក​ដោះ​គោ​ឆៅ។ បន្ទាប់​មក​លាប​លើ​ស្បែក ទុក​រយៈពេល ១៥​នាទី សឹម​លាង​ជម្រះ​នឹង​ទឹក​ស្អាត។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​បន្ថែម​សំណើម​ស្បែក​ទន់​រលោង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ស​ទៀត​ផង។

 

៣. ប្រើ​ប្រេង​អូលីវ លាយ​ជា​មួយ​ម្សៅ​ពន្លៃ

បើ​រក​ទឹក​ឃ្មុំ​សុទ្ធ​គ្មាន អ្នក​អាច​ប្រើ​ប្រេង​អូលីវ​លាយ​ជាមួយ​ម្សៅ​ពន្លៃ រួច​លាប​ស្បែក ទុក​១៥​នាទី សឹម​លាង​ជម្រះ​នឹង​ទឹក​ស្អាត។ ប្រេង​អូលីវ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក។ បន្ថែម​លើ​វិធី​សាមញ្ញ​ទាំង​៣​ខាង​លើ​នេះ អ្នក​ត្រូវ​ទទួលទាន​ទឹក​ និង​បន្លែ​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​ ដើម្បី​បន្ថែម​សំណើម​ដល់​ស្បែក។

 

បើ​សិន​អ្នក​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រក​គ្រឿង​ផ្សំ​បែប​ធម្មជាតិ​ខាង​លើ អ្នក​អាច​ថែរក្សា​សុខភាព​ស្បែក​មុខ ដងខ្លួន និង​ដៃ​ជើង ដោយ​ការ​ជ្រើសរើស​ផលិត​ផល​គុណភាព​ខ្ពស់​ដែល​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​អ្នក ហើយ​ថែម​ទាំង​ជួយ​ឲ្យស​ស្អាតទៀត​ផង។

​ខែ​តុលា​នេះ ផន និង​វ៉ាសឺលីន មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេសនៅ​តាម​ផ្សារ​ទំនើប និង​ឱសថស្ថាន​ទំនើបៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma, BA Outlet របស់​ផន។ ទិញ​ក្រែម​លាប​មុខ Pond Flawless White 50g ឬ​ឡេលាប​ស្បែក​វ៉ាសឺលីន 400ml នឹង​ទទួល​បាន​កាបូប Makeup ផន​, អាវយឺត, ឆ័ត្រ, កាបូប​យួរ, កន្សែងបង់ក។ លើស​ពី​នេះ ក៏​មាន​ការទិញ​១ ថែម​១​ផងដែរ។ ការ​ផ្ដល់ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ផ្សារ​ទំនើប និង​ខែ៕

 

 

អត្ថបទពេញនិយម