តោះ​ រៀន​​ប្ដូរ​រូប​ Profile​ ដើម្បី​​បង្ហាញ​ពី​​ការ​កាន់​ទុក្ខដល់​អ្នក​ស្លាប់​ក្នុង​​ភេរវកម្មនៅ​​​ប៉ារីស​

  • 2015-11-15 17:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​កើត​មាន​អំពើ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ បាន​មិន​យូរ​ប៉ុន្មាន​ បណ្ដាញ ​Facebook ​បាន​បញ្ចេញ​នូវ​មុខងារ​ថ្មី​មួយ​ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ធ្វើ​ការ​កាន់​ទុក្ខ​ដល់​អ្នក​ដែល​បាន​ស្លាប់​តាម​រយៈ​ការ​​ប្ដូរ​រូប​ Profile។

 

ខាង​ក្រោម​គឺ​ជា​វិធី​សាស្ត្រ​ដ៏​ងាយ​ដើម្បី​ផ្លាស់​ប្ដូរ​រូប​ Profile ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាន់​ទុក្ខ៖​​​ ​ @ចូល​ទៅ​កាន់​ទំព័រ​ផ្លូវ​ការ​របស់​ Facebook នោះ​អ្នក​នឹង​ឃើញ​ Post ​ដែល​មាន​ប៊ូតុង​ "Try It” នៅ​ពី​ក្រោម

 

​​ @ចុច​លើ​ប៊ូតុង ​"Try It” នោះ​ រួច​ហើយ​នឹង​មាន​លោត​ផ្ទាំង​មួយ​ ផ្ទាំង​នេះ​គឺ​សម្រាប់​កំណត់​រូបភាព​Profile

 

 

@នៅ​ត្រង់​ឃ្លា​ “Switch back to previous profile picture in” គឺ​ជា​ការ​កំណត់​ដើម្បី​ឲ្យ​រូប​ Profile អ្នក​ប្ដូរ​ទៅ​កាន់​សភាព​ដើម​វិញ​ក្នុង​ពេល​កំណត់​ណា​មួយ​ ឧទាហរណ៍​ថា​បើ​ជ្រើស​យក​ “Never” បាន​ន័យ​ថា​មិន​ប្ដូរ​ទៅ​សភាព​ដើម​វិញ​ តែ​បើ​ជ្រើស​យក​ “1 Hour” នោះ​រូប​ Profile នឹង​ត្រលប់​ទៅ​សភាព​ដើម​វិញ​ក្នុង​ពេល​មួយ​ម៉ោង​

 

@នៅ​ពេល​កំណត់​រួច​រាល់​ចុច​លើ​ប៊ូតុង​ “Use As Profile Picture” នោះ​ជា​ការ​ស្រេច៕

​​​​ ​​

ចុច​អាន៖ មើល​តែ​ពីរ​ចំណុច​​អាច​ដឹង​ថា​ iPhone 6s ដែល​អ្នក​ចង់​ទិញ​ពិត​ឬ​ក្លែង​ក្លាយ

 

 

អត្ថបទ៖ ហៃ​ សុខ​ហេង