គន្លឹះនៃការ រៀនសរសេរកូដ ឲ្យទទួលបានជោគជ័យ
- 2015-11-17 17:49:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះនៃការ រៀនសរសេរកូដ ឲ្យទទួលបានជោគជ័យ
ចន្លោះមិនឃើញ
ការសរសេរកូដ (Coding) ជាជំនាញមួយដែលអ្នករៀន IT ត្រូវតែចេះ ប៉ុន្តែក៏មាននិស្សិតខ្លះត្អូញត្អែរថា វាស្មុគស្មាញពិបាកយល់ ពិបាករៀន ដោយសារតែមាន Algorithm ច្រើនពិបាកដោះស្រាយ។ ទោះជាបែបនេះក្ដី ក៏មានអ្នកជោគជ័យច្រើនដែរ លើជំនាញមួយនេះ។
សូមចុចអាន៖ Mercedes-Benz ស៊េរីទំនើប ៦ គ្រឿង បង្ហាញខ្លួនកក្រើកកោះពេជ្រ សូមចុចអាន៖ ដាក់ទំនុកច្រៀងលើបទចម្រៀងក្នុង Youtube ងាយច្រៀងតាមដូចខារ៉ាអូខេ សូមចុចអាន៖ Fino Fi និង Filano ស៊េរី២០១៦ មានលក្ខណៈសម្បត្តិអ្វីពិសេសខ្លះ?
សាស្ត្រាចារ្យ ផេង ឧសភា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ពីគន្លឹះនៃការរៀនសរសេរកូដ សម្រាប់អ្នកដែលចង់ក្លាយជាអ្នកសរសេរកម្មវិធី ឲ្យទទួលបានជោគជយ។
ជាដំបូង និស្សិតត្រូវរកទិញសៀវភៅសរសេរកម្មវិធីកម្រិតដំបូង ណាដែលប្រែជាភាសាខ្មែរ ព្រោះវាងាយស្រួលអាន រួចរៀនធ្វើតាមអ្វីដែលគេប្រាប់ និងអនុវត្តតាមបន្តិចម្ដងៗ ដើម្បីឲ្យមានគ្រឹះ ក្នុងការបន្តទៅការសរសេរកូដកម្រិតខ្ពស់ ៗ បន្តទៀត។
ជាងនេះទៀត និស្សិតត្រូវព្យាយាមហាត់ដោះស្រាយបញ្ហាតូចៗឲ្យទទួលបានលទ្ធផលជាមុនសិន ឬ ក៏យកបញ្ហានោះមកបំបែកឲ្យបានយល់ ហើយសឹមរកវិធីផ្សេងទៀត ដើម្បីដោះស្រាយ ។
ប្រសិនបើបញ្ហានោះ មាន Algorithm ច្រើន ទាមទារឲ្យនិស្សិតត្រូវមាន ការអត់ធ្មត់ខ្ពស់ ដើម្បីរកឲ្យឃើញពី អ្វីដែលគេចង់បាន។
ចំណុចសំខាន់នោះគឺ ត្រូវចេះឆ្ងល់ ចេះសួរមិត្ត ភក្តិ ឬ សាស្ត្រាចារ្យ ប៉ុន្តែនិស្សិតក៏អាចរកដំណោះស្រាយដោយខ្លួនឯងបានដែរនៅលើអ៊ីនធឺណិត ហើយក៏ជាកន្លែងដែលអាចស្វ័យសិក្សាបានផងដែរ។
ជាចុងក្រោយ សាស្ត្រាចារ្យបានបន្ថែមទៀតថា និស្សិតក៏មិនអាចខ្វះភាសា បានដែរគឺត្រូវចេះយ៉ាងតិចក៏ភាសាអង់គ្លេសមួយដែរ ដើម្បីជាទុន ក្នុងការសរសេរកម្មវិធី ឲ្យទទួលបានជោគជយ ៕
អត្ថបទ៖ រក្សា