Beckham ឈ្នះពានបុរសសិចស៊ីជាងគេ ប្រចាំឆ្នាំ២០១៥
- 2015-11-18 21:39:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Beckham ឈ្នះពានបុរសសិចស៊ីជាងគេ ប្រចាំឆ្នាំ២០១៥
ចន្លោះមិនឃើញ
David Beckham បានឈ្នះពានរង្វាន់បុរសសិចស៊ីបំផុត ប្រចាំឆ្នាំ២០១៥របស់ទស្សនាវដ្ដី People កាលពីថ្ងៃអង្គារម្សិលមិញ ដែលផ្សាយបន្តផ្ទាល់ដោយពិធីករលោក Jimmy Kimmel។
បុរសសង្ហាវ័យ៤០ឆ្នាំ អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បាននិយាយក្រោយទទួលបានពានរង្វាន់ពីទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិកនេះថា៖ "វាជាកិត្តិយសដ៏ធំមួយ ហើយខ្ញុំពិតជារីករាយណាស់ ដែលបានទទួលវា”។
“ខ្ញុំមិនដែលមានអារម្មណ៍ថា ខ្ញុំគួរឲ្យទាក់ទាញ ឬក៏ជាមនុស្សសិចស៊ីអ្វីទេ។ ខ្ញុំគ្រាន់តែចូលចិត្ត ស្លៀកពាក់ស្អាតៗ ឈុតស្អាត និងមានអារម្មណ៍ថាវាល្អប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនដែលគិតថា ខ្លួនខ្ញុំដូច្នេះទេ”។ បុរសកូន៤ និងជាស្វាមីរបស់ Victoria Beckham បន្ថែម។
ក្នុងការផ្សាយផ្ទាល់ ដែល Beckham នៅទីក្រុងឡុងដុង និងត្រូវបានគេលាក់មុខដំបូងនេះដែរ លោក Kimmel ក៏បានផ្ដល់ឱកាសដល់អ្នកទស្សនាផ្ទាល់ អាចចោទជាសំនួរឡើង។ អ្នកទស្សនាខ្លះ សួរថា៖ "តើលោកធ្លាប់សម្ដែងរឿងជា Super Hero ទេ?”, “ធ្លាប់ជាតួសម្ដែងទេ?”...និងមានសំនួរចម្លែកមួយសួរថា "តើអ្នកធ្លាប់ជាប់គុកដែរទេ?” ផងដែរ៕
តោះ! ចង់ដឹង Beckham ឆ្លើយយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ David Beckham ចូលលេងជាមួយកូនប្រុសជួយក្រុមឈ្នះនៅ Charity Match
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail