រំលឹក! ជោគជ័យធំៗទាំង ២ របស់ នី រតនា ក្នុងវិស័យសិល្បៈចម្រៀង
- 2015-11-30 13:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹក! ជោគជ័យធំៗទាំង ២ របស់ នី រតនា ក្នុងវិស័យសិល្បៈចម្រៀង
ចន្លោះមិនឃើញ
ទោះបីជា នី រតនា មានវ័យក្មេងពិតមែន ប៉ុន្តែយុវជនមានប្រភពមកពីខេត្តកំពង់ធំរូបនេះ ធ្លាប់បានសម្រេចនូវជោគជ័យធំៗចំនួន ២ លើករួចហើយពាក់ព័ន្ធទៅនឹងវិស័យសិល្បៈផ្នែកចម្រៀង ធ្វើឱ្យរូបគេ និងគ្រួសារមានមោទនភាពយ៉ាងខ្លាំង។ តើមានជោគជ័យអ្វីខ្លះទៅ?
១. ក្នុងឆ្នាំ ២០១៥៖ នី រតនា បានទទួលជយលាភីក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ដោយទទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន១០០ លានរៀលពីកម្មវិធី និងអ្នកឧបត្ថម្ភផ្សេងទៀត។ ម្យ៉ាងទៀត រូបគេក៏ក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មហង្សមាសទៀតផង។ ទន្ទឹមនឹងជោគជ័យខាងលើ ក៏មានការខ្វែងគំនិតគ្នាមួយចំនួន ដែលគាំទ្រលោក ម៉ៅ ហាជី និងលោក សៅ ឧត្ដម។ ២. ក្នុងឆ្នាំ ២០១៣៖ នី រតនា ជាជយលាភីលេខ១ផ្នែកចម្រៀងក្នុងកម្មវិធី"ពេជ្រកំពុងច្នៃ" របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ដោយទទួលបានប្រាក់រង្វាន់មួយចំនួន និងឱកាសសិល្បៈខ្លះ។ ប៉ុន្តែកាលនោះ យុវជនមានប្រភពមកពីខេត្តកំពង់ធំរូបនេះ ហាក់មិនសូវមានអ្នកស្គាល់នោះទេ។ មនុស្សម្នាទូទៅកាន់តែស្គាល់ នី រតនា មួយរយៈចុងក្រោយនេះប៉ុណ្ណោះ៕
អានអត្ថបទ៖ ផលិតកម្ម U2 បើកវិញហើយ
អត្ថបទ៖ សំ ជំនាញ