ទិដ្ឋភាពក្មេងៗធ្វើការក្នុងរោងចក្រសម្លៀកបំពាក់នៅបង់ក្លាដេស
- 2015-12-01 15:21:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពក្មេងៗធ្វើការក្នុងរោងចក្រសម្លៀកបំពាក់នៅបង់ក្លាដេស
ចន្លោះមិនឃើញ
អ្នកថតរូបម្នាក់ឈ្មោះ Claudio Montesano Casillas បានទៅដល់សង្កាត់ Keraniganj ក្រុង Dakha ប្រទេសបង់ក្លាដេស ដោយបានផ្ដិតយកទិដ្ឋភាពសកម្មភាពរស់នៅរបស់ក្មេងៗ និងមនុស្សជាច្រើនដែលបម្រើការងារជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់។
យោងតាមរបាយការណ៍អង្គការ UNICEF កម្មករក្នុងប្រទេសបង់ក្លាដេសភាគច្រើនជាក្មេងៗមានអាយុចាប់ពី១០ទៅ១៤ឆ្នាំ។ ក្នុងមួយខែៗ ក្មេងៗក៏ដូចជាមនុស្សវ័យជំទង់គឺអាចរកបានចំណូលតិចជាង ៨០០តាកា ពោលគឺប្រហែល១០ដុល្លារប៉ុណ្ណោះក្នុងមួយខែ សម្រាប់ប្រាក់ខែខ្ពស់បំផុតគឺបានចំនួន ១៩៥០តាកា ស្មើ ២៤,០៨ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ រោងចក្រកាត់ដេរនៅបង់ក្លាដេសប្រហែល៧ពាន់រោងចក្របានបង្កើតឡើងជាលក្ខណៈតូចៗមិនផ្លូវការពុំស្របតាមស្តង់ដារត្រឹមត្រូវនោះទេ។ នៅក្នុងរោងចក្រធ្វើឡើងជាទ្រង់ទ្រាយតូចៗទាំងនោះ ភាគច្រើនគឺពុំអាចធានាសុវត្ថិភាពកម្មករនៅកន្លែងការងារបាន តួយ៉ាងរោងចក្រមួយចំនួនគឺពុំមានច្រកចេញពេលមានអាសន្ន បំពង់ពន្លត់អគ្គីភ័យត្រឹមត្រូវនោះទេ៕