ថន ស្រីណៃ ហាត់ប្រាណពេលព្រឹកជួយឲ្យឆាប់ស្រកគីឡូជាងពេលល្ងាច
- 2015-12-03 13:57:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថន ស្រីណៃ ហាត់ប្រាណពេលព្រឹកជួយឲ្យឆាប់ស្រកគីឡូជាងពេលល្ងាច
ចន្លោះមិនឃើញ
តារាសម្តែង&បង្ហាញម៉ូដ ថន ស្រីណៃ ប្រាប់ពីបទពិសោធន៍ស្រកគីឡូឆាប់បានទទួលផល គឺ ហាត់ប្រាណពេលព្រឹក ធ្វើ់ឲ្យនាងមានរាងស្អាតគ្មានក្បាលពោះ ជាពិសេសនោះគឺមានសុខភាពល្អ។
ការហាត់ប្រាណមានសារប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា វាជួយឲ្យរាងកាយមានសុខភាពល្អមាំមួន។ ចំពោះការហាត់ប្រាណនេះ អ្នកខ្លះនិយមហាត់ពេលព្រឹកព្រលឹម អ្នកខ្លះទៀតនិយមពេលល្ងាច ប៉ុន្តែសម្រាប់ស្រីណៃ នាងជ្រើសរើសយកពេលព្រឹក ព្រោះឆាប់ទទួលបានផលបើសិនជារូបរាងកាយសម្បូរទៅដោយសារធាតុខ្លាញ់ច្រើន។
ស្រីណៃ ថ្លែង៖ “សម្រាប់បង ហាត់ប្រាណពេលព្រឹកអាចស្រកគីឡូបានលឿនជាងពេលល្ងាច មិនមែនតែបងទេ អ្នកហាត់ប្រាណដូចគ្នាមួយចំនួនដែលបងស្គាល់ក៏និយាយដូចបងដែរហើយរបៀបហាត់ពេលព្រឹកក៏មិនសូវមានការពិបាកទេ។ យើងអាចរត់ ឬដើរជុំវិញផ្ទះតិចៗ"។
មិនតែប៉ុណ្ណោះ តួសម្ដែងក្នុងរឿង "សង្គ្រាមបងប្អូន" បានបន្តទៀតថា ហាត់ប្រាណពេលព្រឹកព្រលឹមមិនត្រឹមតែជួយរូបរាងឲ្យមានសុខភាពល្អមួយមុខនោះទេ អ្វីដែលពិសេសជាងនេះទៅទៀត វាអាចជួយឲ្យនាងកាន់តែមានទំនុកចិត្តនិងអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។
(ថន ស្រីណៃ កំពុងហាត់ប្រាណ)
ស្រីណៃ បន្ត៖ “ពិតណាស់អូន...បើបានងើបហាត់ប្រាណពីព្រលឹមហើយ កិច្ចការដែលបងត្រូវបំពេញប្រចាំថ្ងៃមានអារម្មណ៍ថារលូន ខួរក្បាលក៏ឆាប់ចាប់បាន ហើយមានទំនុកចិត្តទៀត។ បើអត់បានហាត់ប្រាណ ឬ ងើបពីគេងយឺត ថ្ងៃហ្នឹងដឹងតែអត់ស្រលះក្នុងខ្លួនទេ ធ្វើអីមិនសូវល្អ នេះបើតាមបទពិសោធន៍បងកន្លងមក"។
តួស្រីក្នុងរឿង "ខ្មោចទឹកកក" បញ្ជាក់ទៀតថា ហាត់ប្រាណគឺសំខាន់ ដូច្នេះក្នុងមួយថ្ងៃគួរណាស់ហាត់ឲ្យបាន៤៥នាទី ពេលព្រឹកក៏បានពេលល្ងាចក៏បានអាស្រ័យលើពេលវេលាដែលបងប្អូនទំនេរ៕
រឿងរ៉ាវ ប៊ុត សីហា ឆ្មើងឆ្មៃមិនគោរពការងារ ប្រភពថាទះដៃតែម្ខាងមិនឮ
រឿង “អាកុក អាច្រវា” ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងមហោស្រពភាពយន្តជាតិ
អត្ថបទ៖ ថា ម៉ាលីដា