នំបញ្ចុកពោះគោទឹកប្រហុក រសជាតិឆ្ងាញ់ជាប់មាត់
- 2015-12-08 18:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំបញ្ចុកពោះគោទឹកប្រហុក រសជាតិឆ្ងាញ់ជាប់មាត់
ចន្លោះមិនឃើញ
នំបញ្ចុកសម្លប្រហើរ សម្លការី ឬសម្លណាំយ៉ា អ្នកប្រាកដជាធ្លាប់ស្គាល់រសជាតិ និងញ៉ាំជាញឹកញាប់ ប៉ុន្តែនំបញ្ចុកពោះគោទឹកប្រហុកវិញ អ្នកប្រហែលជាមិនធ្លាប់ភ្លក់ឡើយ។
សំបូរដោយបន្លែបូករួមជាមួយពោះគោទឹកប្រហុក ចំណិតគល់ស្លឹកគ្រៃ និងសណ្ដែកដីបុក ធ្វើឱ្យនំដ៏សក្បុសមានរសជាតិប្លែកមាត់។ ម្យ៉ាងទៀតគ្រឿងផ្សំមិនអាចចោលបាន ក្រូចឆ្មារ និងម្ទេសក្រហមឆ្អៅ ដែលពោរពេញដោយជាតិជូរនិងហឹរ ធ្វើឱ្យនំសរសៃវែងៗនេះ កាន់មានឱជារសកាន់តែឆ្ងាញ់។
នំបញ្ចុកពោះគោដែល Sabay បានរៀបរាប់នេះ មានលក់នៅផ្លូវកាច់ជ្រុង ទល់មុខសាលាសង្កាត់ផ្សារកណ្ដាល ១។ បើចង់សាករសជាតិថ្មី ប្រិយមិត្តអាចបញ្ជាទិញបាន តាមរយៈទូរសព្ទលេខ ០១២ ៩៨៩ ៦៧០ ឬ ០១៦ ២៩១ ៩៥៩ ប៉ុន្តែអ្នកស្រី នាថ ដែលជាអ្នកលក់ប្រាប់ថា មិនមានសេវាដឹកជញ្ជូនដល់កន្លែងទេ៕
ចុចអាន៖ យុវតីបីនាក់នាំយកតៅហ៊ូអាំងរសជាតិដើមពីប៉ោយប៉ែតមកភ្នំពេញ
ចុចអាន៖ ហាងមាន់បំពងល្បីឈ្មោះពីកូរ៉េ រសជាតិថ្មី ហឹរផ្អែមប្លែកមាត់
អត្ថបទ៖ អ៊ុំ សុភក្តិ