ថវិកា ៧០% នៃ​កម្មវិធី Save The Earth, Save Children ចូល​គន្ធបុប្ផា

  • 2015-12-14 22:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា​ចំនួន ៧០ ភាគរយ បាន​​ពី​ការ​លក់​សំបុត្រ ក្នុង​កម្មវិធី Save The Earth, Save Children នឹង​​​ត្រូវ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ ៣០ ភាគរយទៀត​ នឹង​ចូល​អង្គការ​​ពន្លឺ​អនាគត​កុមារ។

 

Save The Earth, Save Children ដែល​​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យវេស្ទើន កាល​ពី​ថ្ងៃ​ទី ១២ ធ្នូកន្លង​ទៅ ជា​កម្មវិធី​មួយ បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ការ​ការពារ នៃ​ការ​​កើន​ឡើង​កម្ដៅ​ផែនដី ដែល​បណ្ដាល​មក​ពី​កត្តាជាច្រើន​​ដូចជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការអភិវឌ្ឍន៍ កំណើន​​រោងចក្រ យានយន្ត (ផ្សែង​ពុល) ការ​ដុត​បំផ្លាញ​ព្រៃឈើនោះ នាំមាន​​បម្រែ​បម្រួល​អាកាស​ធាតុ កើត​គ្រោះរាំងស្ងួត និង​បាតុភូតធម្មជាតិ​ផ្សេងៗ។ ​ដើម្បី​កាត់​បន្ថយ​ការ​កើន​កម្ដៅ​ផែន​ដី មនុស្ស​ត្រូវ​ដាំ​ដើមឈើ កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប្រើ​រថយន្ត​​សាធារណៈជាដើម។ គោល​បំណងសំខាន់​​ពីរ​ទៀតនៃ​កម្មវិធី​ គឺ​ចង់រៃអង្គាស​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ​និង​អង្គការ​ពន្លឺ​អនាគត​កុមារ ដែល​កំពុង​ជួប​វិបត្តិ​ និង​ចង់​ឱ្យ​សិស្ស​និស្សិត ចេះ​សាមគ្គី​គ្នា។

 

លោក ឡុង ប៊ុនតេង (រូបថត៖ ទូរសព្ទដៃ)

 

លោក ឡុង ប៊ុនតេង ព្រឹទ្ធបុរស​រង​ក្រោយ​ថ្នាក់​ឧត្ដមសិក្សា និង​​ប្រធាន​ផ្នែក​កម្មវិធី​សិក្សា​អន្តរជាតិ នៃ​សាកលវិទ្យាល័យខាងលើ បាន​​ប្រាប់ Sabay ថា ក្រៅ​ពី​ឱ្យ​សិស្ស​និស្សិត​យល់​​ពី​ផល​ប៉ះពាល់ និងវិធី​​ការពារ​ផែន​ដី គោល​ដៅ​ធំ​ផ្សេង​នោះ​គឺ លោក​ចង់​រក​ថវិកា​ជូន​​មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការ​ពន្លឺ​អនាគត​កុមារ និង​​​ឱ្យ​សិស្ស​ចេះធ្វើការជាក្រុម។

 

លោក ប៊ុនតេង បញ្ជាក់ថា៖ «បើ​សកម្មភាព​សង្គមយើង​​មាន​​ច្រើន​ណាស់ ប៉ុន្តែ​យើង​ឃើញ​​​ពេទ្យ​គន្ធបុប្ផា មាន​តម្រូវ​ការ​ច្រើន​ពេក ដូច​ទិន្នន័យ​និស្សិត​បង្ហាញ​​​​អ៊ីចឹង ក្នុង​មួយ​ថ្ងៃ​មាន​ក្មេង​ៗ ២.០០០ នាក់​មក​ព្យាបាល។ ​យើង​​ជា​ខ្មែរ យើង​ត្រូវ​បណ្ដុះ​គំនិត​ក្មេងៗ​ឱ្យ​​ចេះ​ជួយ​គ្នា បើ​ពឹង​លើ​លោក Doctor តើ​គាត់​ជួយ​បាន​យូរ​​អត់ គាត់​ចាស់​ហើយ ចឹង​យើង​ត្រូវ​ជួយ​គាត់។ យើង​ជួយ​​គន្ធបុប្ផា ៧០% សល់​ ៣០ % ជួយ​អង្គការ​​​កុមារ​កំព្រា [អង្គការ​ពន្លឺ​អនាគត​កុមារ]"។

 

បើ​តាម​ការ​ឱ្យ​ដឹង តួលេខ​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ មាន​ចំនួន​សរុប ១.២៩៣ ដុល្លារ​អាមេរិក ហើយ​លោក ប៊ុនតេង បាន​ថ្លែង​អរគុណ​ដល់​សិស្ស​និស្សិត ដែល​បាន​ចូលរួម និង​ម្ចាស់​ឧបត្ថម្ភនានា ដែល​ធ្វើ​ឱ្យ​មាន​កម្មវិធី​នេះ​កើតឡើង។

 

គួរ​បញ្ជាក់ថា ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner ជា​ប្រធាន​និង​​ស្ថាបនិក បាន​ចំណាយ​ពេល​​លេង​វីយោឡុង ២ ដង​ក្នុង​មួយ​សប្ដាហ៍​នៅ​​សៀមរាប។

 

 
 

 

ចំណែក​ខាងក្រោម​នេះ ជា​សកម្មភាព​សប្បាយៗ​ផ្សេងៗក្នុង​កម្មវិធី Save The Earth, Save Children...សូម​ទស្សនា!

 

 

 

​ចុចអាន៖ បុណ្យ​សមុទ្រ មាន​អាហារ​អ្វី​លក់​ខ្លះ?

ចុចអាន៖ មាសតម្កល់​ទុក​របស់​​បណ្ដា​ប្រទេស​​​អាស៊ាន​ណា​ដែល​ច្រើន​ជាង​គេ?

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ រូបទូរសព្ទដៃ

អត្ថបទថ្មី