Neymar ទម្លាយអាថ៌កំបាំង ប្រាប់អត្ថន័យស្នាមសាក់ទាំងអស់ដែលខ្លួនមាន
- 2015-12-16 23:09:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ទម្លាយអាថ៌កំបាំង ប្រាប់អត្ថន័យស្នាមសាក់ទាំងអស់ដែលខ្លួនមាន
ចន្លោះមិនឃើញ
Neymar តារាឆ្នើមក្រុម FC Barcelona បានទម្លាយអាថ៌កំបាំងប្រាប់ពីអត្ថន័យស្នាមសាក់ទាំងអស់ ដែលខ្លួនមាននៅលើដងខ្លួន។ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល វ័យ២៣ឆ្នាំ ដែលជាប់ក្នុងចំណោមបេក្ខភាព Ballon d'Or ៣នាក់ចុងក្រោយរូបនេះ បានប្រាប់ដល់ Globoesporte ពីអត្ថន័យស្នាមសាក់របស់ខ្លួនទាំងអស់ដូចខាងក្រោម៖
១. ខាងក្រោយជើង – "boldness and joy”
Neymar មានស្នាមសាក់ឃ្លា "boldness and joy” ដែលមានន័យថា "ចិត្តរឹងប៉ឹង និងរីករាយ” នៅផ្នែកខាងក្រោយជើង ដោយជើងម្ខាងមាន១ពាក្យ។ កីឡាកររូបនេះ ពន្យល់ថា៖ "សាក់១នេះ គឺដូចជាពិពណ៌នាពីរូបខ្ញុំច្រើនបំផុត”។
២. ខាងលើដៃស្ដាំ – ថ្ងៃខែឆ្នាំកំណើតកូនប្រុស
“កូនរបស់ខ្ញុំ ក៏ខ្ញុំមានសាកសម្រាប់គាត់ដែរ។ ខ្ញុំបានធ្វើវា បន្ទាប់ពីគាត់ចាប់កំណើត”។
៣. លើទ្រូង – បួងសួងសម្រាប់ឪពុក
“វាជាឃ្លាបួងសួង ដែលខ្ញុំតែងតែសូត្រមុនពេលប្រកួត។ ខ្ញុំបានសាក់វាលើទ្រូងរបស់ខ្ញុំ។ វាបង្ហាញពីក្ដីស្រលាញ់ដែលខ្ញុំមានចំពោះឪពុករបស់ខ្ញុំ”។
៤. ខាងឆ្វេងក – "Everything passes” មានន័យថា "អ្វីៗកន្លងហួសហើយ”
“ឃ្លានេះមានន័យថា ខ្ញុំត្រូវតែរីករាយពេលឥឡូវនេះឲ្យបានច្រើនបំផុត តាមដែលខ្ញុំអាចធ្វើបាន”។
៥. ខាងឆ្វេងដៃ – "Life is a joke” មានន័យថា "ជីវិតជារឿងកំប្លែង”
“អ្នកមិនត្រូវធ្វើឲ្យជីវិតអ្នកស្មុគស្មាញពេកទេ។ អ្នកត្រូវតែរីករាយឲ្យបានច្រើន ពេលបច្ចុប្បន្ននេះ”។
៦. ដៃឆ្វេង – កណ្ដាប់ដៃ
“ខ្ញុំសាក់មួយនេះជាមួយមិត្តភ័ក្ដិរបស់ខ្ញុំ៣នាក់ទៀត។ យើងមានម៉ូដដូចគ្នា ប៉ុន្តែម្នាក់ៗ មានឃ្លាខុសគ្នា។ វាជាផ្នែកមួយនៃរឿងរបស់ខ្ញុំ”។
៧. កំភួនដៃខាងឆ្វេង – ដៃ២ផ្គុំគ្នាសំពះ
“វាជាដៃ២សំពះបួងសួង សុំឲ្យមានក្ដីសុខ។ វាជាជំនឿដែលខ្ញុំមាន”។
៨. ម្រាមដៃ – ចិញ្ចៀនរូបមកុដ (Crown)
“វាជារូបមកុដតំណាងឲ្យព្រះមហាក្សត្រី។ ខ្ញុំបានសាក់វា តាំងពីពេលខ្ញុំរៀបការ”។
៩. ដៃខាងឆ្វេង – "Love” (ស្រលាញ់)
“ខ្ញុំពិតជាចូលចិត្តសាក់មួយនេះណាស់។ ម្ដាយរបស់ខ្ញុំក៏មានវា ហើយឪពុករបស់ខ្ញុំក៏មានវាដូចគ្នា”។
១០. ក្រោមត្រចៀក – "IV”
“IV (បួន) គឺជាសមាជិកគ្រួសាររបស់ខ្ញុំ មានឪពុកខ្ញុំ Neymar, ម្ដាយខ្ញុំ Nadine, ខ្ញុំ និងប្អូនស្រីខ្ញុំ Rafaella។ វាជាគ្រួសារមួយ ដែលមានគ្នា៤នាក់។ យើងមានប្រវត្តិជាច្រើនជាមួយគ្នា ហើយខ្ញុំបានសាក់វាលើកក្រោមត្រចៀក”។
១១. កផ្នែកខាងក្រោយ – "Blessed”
“ខ្ញុំសាក់ឃ្លានេះជាមួយនិមិត្តសញ្ញាគ្រិស្ត។ វាជាសាសនារបស់គ្រួសារខ្ញុំ។ ខ្ញុំជឿលើព្រះជាម្ចាស់”។
១២. លើចង្កេះ – "Never Ending Love” (ស្នេហ៍គ្មានថ្ងៃបញ្ចប់)
“ខ្ញុំមិនអាចប្រាប់អ្នកពីសាក់មួយនេះបានទេ។ វាជារឿងសម្ងាត់របស់ខ្ញុំ”។ យ៉ាងណាគេដឹងថា Neymar បានសាក់ឃ្លានេះឡើង កាលពីរូបគេណាត់ជួបនឹងតារាសម្ដែង Bruna Marquezine លើកដំបូង៕
-ចុចអាន៖ Man Utd បើកភ្លើងខៀវឲ្យ Van Gaal ទិញ CR7, Neymar & Bale
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail | sport-english