Man Utd បើកភ្លើងខៀវឲ្យ Van Gaal ទិញ CR7, Neymar & Bale
- 2015-12-07 16:47:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd បើកភ្លើងខៀវឲ្យ Van Gaal ទិញ CR7, Neymar & Bale
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានបើកភ្លើងខៀវឲ្យអ្នកចាត់ការ Louis van Gaal ដើម្បីអាចទិញយក Cristiano Ronaldo, Gareth Bale និង Neymar។ នេះបើតាមសារព័ត៌មាន Sunday Mirror Sport បានចុះផ្សាយ។
Man Utd បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តជាថ្មីទៀត នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានត្រឹមស្មើ West Ham ដោយគ្មានគ្រាប់បាល់ និងជាការស្មើលើកទី៦រដូវកាលនេះ ហើយនេះជាហេតុផលមួយ ធ្វើឲ្យគេយល់ថាក្រុមបិសាចក្រហម កំពុងជួបវិបត្តិខ្សែប្រយុទ្ធខ្លាំង។
បើតាម Sunday Mirror Sport បានឲ្យដឹងថា Man Utd នឹងនាំយកកីឡាករលំដាប់ពិភពលោកយ៉ាងតិចម្នាក់ទៅកាន់ Old Trafford បន្ទាប់ពីលោក Van Gaal លើកឡើងថា ក្រុមរបស់លោកបច្ចុប្បន្នមិនល្អគ្រប់គ្រាន់ ដើម្បីឈ្នះ UEFA Champions League ទេ។
អ្នកចាត់ការសញ្ជាតិហូឡង់ Van Gaal និងបុគ្គលិកថ្នាក់លើរបស់ក្លិបយល់ថា Man Utd បានបាត់បង់តារាសំខាន់ៗជាច្រើនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្លិបគ្រោងនឹងទិញយកតារាឆ្នើមៗទៅចូលរួមវិញ ដោយក្នុងនោះមានទាំង Ronaldo, Bale និង Neymar ផងដែរ។
ប្រភពខាងលើដដែលបានបន្ថែមថា៖ "ក្លិបដូចជា Manchester United ត្រូវតែមានកីឡាករយ៉ាងតិចម្នាក់ ដែលមានឈ្មោះនៅក្នុងបញ្ជី Top 10 របស់ពានរង្វាន់ Ballon d'Or”៕
-ចុចអាន៖ Van Gaal ថាបើ Man Utd មាន Suarez ឬ Aguero នឹងអាចរកគ្រាប់បាល់យ៉ាងស្រួល
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror