ទូរសព្ទ Huawei P9 នឹងមានបំពាក់ RAM ទំហំដល់ទៅ 6GB ផង?
- 2016-01-04 15:53:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ Huawei P9 នឹងមានបំពាក់ RAM ទំហំដល់ទៅ 6GB ផង?
ចន្លោះមិនឃើញ
កម្មវិធីតាំងបង្ហាញផលិតបច្ចេកវិទ្យា CES ឆ្នាំ២០១៦ នឹងចាប់ផ្ដើមនាថ្ងៃពុធសប្ដាហ៍នេះ នាទីក្រុង Las Vegas ហើយផលិតផលមួយដែលនឹងបង្ហាញនោះគឺទូរសព្ទ Huawei P9។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ លោក Pan Jiutang។
រូបតំណាង
លោក Pan Jiutang មិនត្រឹមតែរំពឹងថា ទូរសព្ទនេះនឹងបង្ហាញខ្លួនឡើងនាកម្មវិធី CES ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងមានបំពាក់ RAM ទំហំ៦GB មកជាមួយផងដែរ។ ចំណែកឯកាមេរ៉ាវិញ អ្នកវិភាគរូបនេះរំពឹងថា នឹងមានជាកាមេរ៉ាភ្លោះផ្នែកខាងក្រោយដែលមានទំហំ ១៣MP។ គួររំលឹកថា កាលពីថ្មីៗនេះមានរូបភាពបែកធ្លាយ ដែលបង្ហាញថាទូរសព្ទ P9 មានបំពាក់កាមេរ៉ាខាងក្រោយចំនួនពីរ។
រូបភាពបែកធ្លាយ
ចំពោះលក្ខណៈសម្បត្តិដទៃទៀតរបស់ P9 ដែលសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានដូចជា អេក្រង់ទំហំ៥,២អ៊ីញ ជាមួយកម្រិត Resolution ១០៨០x១៩២០ភីកសែល។ Processor បង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់ ដែលជាប្រភេទ Kirin 950 SoC ក៏នឹងត្រូវបានបំពាក់ រួមជាមួយនឹង GPU ប្រភេទ Mali-T880 MP4។
គួរបញ្ជាក់ថា ទិន្នន័យខាងលើនៅត្រឹមជាពាក្យចចាមអារ៉ាមនិងការប៉ាន់ស្មានប៉ុណ្ណោះ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នាថាតើវត្តមានទូរសព្ទ P9 បំពាក់ RAM ទំហំ៦GB នឹងបង្ហាញក្នុងកម្មវិធី CES ឬយ៉ាងណា៕
ចុចអាន៖ ទូរសព្ទ Sony Xperia Z5 ពណ៌ផ្កាឈូកអាចនឹងដាក់លក់នាខែមករានេះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena