ទូរសព្ទ​ Sony Xperia Z5 ពណ៌​ផ្កាឈូក​អាច​នឹង​ដាក់​លក់​នា​ខែ​មករា​នេះ​

  • 2016-01-02 16:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Sony គ្រោង​នឹង​បន្ថែម​ជម្រើស​ពណ៌កំពុង​ពេញ​និយម​​ថ្មី​មួយ​ទៅ​លើ​ទូរសព្ទ​ Xperia Z5។ នេះ​បើ​តាម​យោង​តាម​ពាក្យ​ចចាមអារ៉ាម​មាន​ប្រភព​ចេញ​ពី​តៃវ៉ាន់។

 

 

ប្រភព​ពី​តៃវ៉ាន់​បាន​លើក​ឡើង​ថា​ទូរសព្ទ​ Z5 ពណ៌​ផ្កាឈូក​នឹង​ចេញ​លក់​​នៅលើ​តំបន់​ដី​កោះ​នេះ​មុន​គេ​ ហើយ​កាល​បរិច្ឆេទ​ចេញ​លក់​​​អាច​នៅ​ចុង​ខែ​មករា​នេះ។ ក្រុមហ៊ុន​ទូរសព្ទ​ដែល​នឹង​ទទួល​លក់​​ផ្ដាច់​មុខ​ដំបូង​គេ​នោះ​​នឹង​ជា​ក្រុមហ៊ុន​ Chunghwa Telecom ​ហើយ​​គេ​រំពឹង​ថា​ទូរសព្ទ​នេះ​នឹង​ចេញ​លក់​​លើ​ទីផ្សារ​ពិភពលោក​ជា​បន្ត​បន្ទាប់​ផង​ដែរ។

 

 

កាល​បរិច្ឆេទ​ចេញ​លក់​នេះ​គឺ​ជា​ពេល​ល្អ​​ ព្រោះ​វា​កៀក​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ដែល​ជា​រដូវ​កាល​ទិញ​ទំនិញ​​ និង​​ទិវា​នៃ​ក្ដី​ស្រលាញ់។ គួរ​បញ្ជាក់​ថា​រូបភាព​ដែល​បាន​បង្ហាញ​នេះ​មិន​មែន​ជា​រូប​បែក​ធ្លាយ​នោះ​ទេ​ តែ​វា​ជា​រូបរាង​គំរូ​​ដែល​អ្នក​គាំទ្រ​បាន​បង្កើត​ឡើង។

 

យ៉ាង​ណា​ក្ដី​វត្តមាន​នៃ​ទូរសព្ទ​ Z5 ពណ៌​ផ្កាឈូក​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ Sony នៅ​ឡើយ​នោះ​ទេ៕

 

ចុច​អាន៖ iPhone 6 Plus ឆេះ​ចេញ​ផ្កា​ភ្លើង​ លើ​គ្រែ​​​បុរស​ម្នាក់​​ ខណៈ​ពេល​កំពុង​គេង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​​​