៥យ៉ាង ​​អាច​​ទាយ​ដឹង​ថា​ Crush មាន​ចិត្ត​​ស្រលាញ់​អ្នក​វិញ​​ ច្បាស់​ជាង​ការ​​​ទាយ​ដោយ​បក​ត្របក​​ផ្កា

  • 2016-01-05 20:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទម្លាប់​​មួយ​​ដែល​គេ​និយម​​លេង​​ត​ៗ​គ្នា​ ​ នៅ​ពេល​​​ចង់​ដឹង​ថា នរណា​ម្នាក់​​​ដែល​​​អ្នក​​លួច​ស្រលាញ់ (Crush) ថា​តើ​គេ​ស្រលាញ់​យើង​​វិញ​ឬ​អត់ គឺ​​ការ​​ទាយ​តាម​ការ​បេះ​ត្របក​ផ្កា​ រួច​និយាយ​ថា​ស្រលាញ់​....មិន​ស្រលាញ់​....ស្រលាញ់....។ ពេល​ខ្លះ​​​វា​បាន​ក្លាយ​ជា​ការ​ពិត​ លើ​ពាក្យ​ថា​ស្រលាញ់​ ឬ មិន​ស្រលាញ់​នោះ ដោយ​ផ្អែក​លើ​រឿង​ពិត​នៃ​គូ​ស្នេហ៍​មួយ​ចំនួន។​​​​​​

 

​​ជា​​ល្បែង​មួយ​មាន​ប្រភព​មក​ពី​ប្រទេស​បារាំង ការ​ទាយ​ខាង​លើ​នោះ គេ​​​បាន​ធ្វើ​វា​ឡើង​លើ​ផ្កា​ម្យ៉ាង​​ឈ្មោះ Oxeye Daisy ដើម្បី​​​​​បញ្ជាក់​ថា​​តើ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ គេ​ស្រលាញ់​យើង​វិញ​​ឬ​អត់? ​ការ​បក​ស្រាយ​តាម​បែប​​​វិទ្យាសាស្ត្រ គេ​មិន​អាច​បញ្ជាក់​ថា​​​ការ​ទាយ​​តាម​រយៈ​បេះ​ត្របក​ផ្កា​​ជា​ការ​ពិត​នោះ​ទេ ប៉ុន្តែ​គេ​បាន​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ ដែល​​ជា​សញ្ញាណ​អាច​​​ឲ្យ​ដឹង​ថា Crush ចាប់​ផ្ដើម​​លួច​ស្រលាញ់​អ្នក​វិញ​ដែរ៖

 

១. គេ​​ចាប់​ផ្ដើម​និយាយ​​រក​​អ្នក​នៅ​ក្បែរ​អ្នក​មុន

 

គេ​មិន​​សូវ​និយាយ​រក​អ្នក​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​​​គេ​ព្យាយាម​​​​ក្លាយ​ជា​មិត្ត​នឹង​​អ្នក។ ​ពេល​គេ​​ខ្លះ​អ្នក​អាច​​និយាយ​ចំ​ឈ្មោះ​អ្នក​ដោយ​ប្រយោល។ អ្នក​អាច​រក​ឃើញ​ថា​ គេ​ព្យាយាម​ស្វែង​យល់​​​ពី​អ្នក​ឲ្យ​ច្បាស់ តាម​រយៈ​​ការ​សួរ​នាំ​ឬ​​​បង្ហាញ​ភាព​ជិត​ស្និទ្ធ​​​ជា​មួយ​មិត្តភ័ក្ដិ​អ្នក សួរ​នាំ​ពី​គណនី​​ Facebook​ អ្នក​រៀន​សាលា​ណា ធ្វើ​ការ​នៅ​ឯ​ណា? នោះ​ហើយ​ជា​​​សញ្ញាណ​ដំបូង។

 

២. គេ​ញញឹម​​ពេល​សម្លឹង​មើល​​​មុខ​អ្នក​​

ម្ដង​ម្កាល​ អ្នក​​អាច​ចាប់​បាន​ថា គេ​លួច​ញញឹម​ពេល​សម្លឹង​ឃើញ​មុខ​អ្នក​។ បើ​អ្នក​រក​ឃើញថា​មាន​សកម្មភាព​បែប​នោះ​ច្រើន​ដង ប្រាកដ​ណាស់​ថា គេ​​ក៏​មាន​ចិត្ត​លើ​អ្នក​វិញ​ដែរ​ ប៉ុន្តែ​គេ​មិន​ហ៊ាន និង​​​មាន​អារម្មណ៍​ខ្មាស​អៀន ច្រើន​ជាង​អ្នក។

 

៣. គេ​ចាប់​ផ្ដើម​​សរសើរ​ពី​អ្នក

គេ​ចាប់​ផ្ដើម​និយាយ​ល្អ​ពី​អ្នក លើក​សរសើរ​ពី​គំនិត​របស់​អ្នក ដោយ​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដែល​លេច​ធ្លោ ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​ ឬ​ភាព​ងប់ងុល​របស់​គេ។ ​​​

 

​៤. គេ​​​​បង្ហាញ​អារម្មណ៍​អន់​ចិត្ត​​ ពេល​អ្នក​នៅ​ជា​មួយ​អ្នក​ផ្សេង

គេ​មិន​ហ៊ាន​និយាយ​​នោះ​ទេ តែ​​កាយ​វិការ​របស់​គេ​អាច​អ្នក​ដឹង​បាន។ អ្នក​អាច​សម្គាល់​ឃើញ​ថា គេ​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​​ពេល​អ្នក​នៅ​ជា​មួយ​អ្នក​ផ្សេង​ច្រើន​ដង។ ទឹក​មុខ​​ស្រពាប់​ស្រពោន​ ធ្វើ​ការ​មិន​ល្អ​ ជា​ដើម។

 

៥. គេ​ចាប់​ផ្ដើម​ជឿ​ទុក​ចិត្ត​លើ​អ្នក

ពេល​គេ​ពិបាក​ចិត្ត ឬ​មាន​បញ្ហា​អ្វី​មួយ គេ​​ចាប់​​ផ្ដើម​សុំ​ជំនួយ​ពី​អ្នក។ សកម្មភាព​នោះ​នឹង​ក្លាយ​ជា​ទម្លាប់​ ហើយ​នោះ​ក៏​ព្រោះ​តែ​អ្នក​បាន​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​លើ​អ្នក​ដែរ។ គេ​ចាប់​ផ្ដើម​​ខ្វល់​​ពី​អ្នក​​​​ខ្លះ​ៗ ខុស​​ប្លែក​ពី​ពេល​មុន និង​ព្យាយាម​ការពារ​អ្នក​ផង​ដែរ៕

 

ចុះ​អ្នក​មាន​សង្កេត​ឃើញ Crush អ្នក​ប្រែ​ប្រួល​ដូច​ខាង​លើ​ទេ?​

 

ចុចអាន៖ វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ likelovequotes​​​​​​​