វិធីកែខៃ ស្បែកយារធ្លាក់ បន្តឹងស្បែកមុខ និងក តាមបែបធម្មជាតិ
- 2016-01-14 21:38:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកែខៃ ស្បែកយារធ្លាក់ បន្តឹងស្បែកមុខ និងក តាមបែបធម្មជាតិ
ចន្លោះមិនឃើញ
បញ្ហាស្បែក យារធ្លាក់ ជាពិសេសស្បែកមុខ និងក ជាកង្វល់មួយរបស់មនុស្សមួយចំនួនជាពិសេសនារីៗ។ មានវិធីជាច្រើន ក្នុងការថែរក្សាការពារស្បែក ពន្យារភាពចាស់ធ្លាក់យារ តាមរយៈវិបសាយ សុខភាពនិងសម្រស់ Healthdigezt បានបង្ហាញពីវិធីមួយចំនួនដូចខាងក្រោម ៖
១. ស៊ុត (ផ្នែកពណ៌ស)
ស៊ុតសំបូរដោយសារជាតិប្រូតេអ៊ីន ជាពិសេស សារធាតុ Collagen (សរសៃទឹកប្រូតេអ៊ីន) និងប្រូតេអ៊ីន Elastin ជាសារជាតិចិញ្ចឹមជួយបន្តឹងស្បែក។ ក្រឡុកស៊ុតផ្នែកពណ៌សរួចយកមកលាបផ្ទាល់លើមុខ និង ក ទុកឲ្យស្ងួតរួចអ្នក លាងជម្រះនឹងទឹកត្រជាក់។
២. ប្រទាលកន្ទុយក្រពើ
សារធាតុអន្ធិល (Gel) នៅក្នុងសាច់ប្រទាលកន្ទុយក្រពើមានផ្ទុកវីតាមីន E ដែលជាសារធាតុជួយទ្រទ្រង់សម្រាប់ទ្រទ្រង់ស្បែក បង្ការស្បែកពីភាពធ្លាក់យារ។ យកផ្នែកសាច់នៃប្រទាលកន្ទុយក្រពើ មកលាបផ្ទាល់លើមុខនិង ក ទុករយៈពេល ១៥ ទៅ២០នាទី រួចលាងសម្អាតនឹងទឹកក្ដៅ ឧណ្ហៗ។
៣. ផ្លែត្រសក់
វីតាមីន C ក្នុងផ្លែត្រសក់ជួយបង្កើនការផលិតប្រូតេអ៊ីន Collagen និង Elastin ជាសារជាតិបំប៉នសម្រាប់ស្បែក បង្ការពីភាពជ្រីវជ្រួញ។ ចិតផ្លែត្រសក់មួយចំណិត រួចត្រដុសលើផ្ទៃមុខ និង កឲ្យត្រូវជាតិទឹកក្នុងត្រសក់ ទុកចោលរយៈពេលកន្លះម៉ោង រួចលាងសម្អាតនឹងទឹកចេញ។
៤. ទឹកក្រូចឆ្មារ
ប្រភពសារជាតិវីតាមីន Cមួយទៀតគឺ ទឹកក្រូចឆ្មារ។ ជាតិវីតាមីនក្នុងទឹកក្រូចឆ្មារ ជួយបន្តឹងស្បែកមុខ និងក ពន្យារភាពចាស់។ យកទឹកក្រូចឆ្មារលាបផ្ទាល់លើមុខ និង ក ប្រសិនបើស្បែកងាយប្រតិកម្ម លាយទឹកក្នុងបរិមាណស្មើគ្នាជាមួយទឹកក្រូចឆ្មារ។
៥. ប្រេងអូលីវ
ប្រេងអូលីវ ជាប្រភពសំបូរវីតាមីន C និង វីតាមីន E ជាសារជាតិជួយបង្ការស្បែកយារធ្លាក់។ ប្រេងអូលីវ ក៏មានវីតាមីន A ដែលជួយបន្ថយស្នាមជ្រីវជ្រួញលើស្បែកផងដែរ។ លាបប្រេងអូលីវ ផ្ទាល់លើស្បែកមុខ និងក រួចម៉ាស្សាថ្នមជារង្វង់ដើម្បីឲ្យឈាមដើរ លាងសម្អាតនឹងទឹក នោះអ្នកនឹងឃើញពីប្រសិទ្ធភាព។
ក្រៅពីវិធីខាងលើ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ជាផ្នែកសំខាន់មួយជួយពន្យារភាពចាស់នៃស្បែក ជួយឲ្យស្បែកស្រស់ថ្លាផងដែរ៕
ចុចអាន៖ ជួបបញ្ហាស្បែកមុខសំបូរខ្លាញ់ សាកល្បងវិធីងាយៗនេះ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ healthdigezt