លោក​តា​ក្បាល​ដែក​ ក្នុង​រឿង​បាល់ទាត់​ទិនហ្វី ឈប់​ពី​សិល្បៈ​៧​ឆ្នាំ ឡើង​ទម្ងន់​ដល់ ៨៧គីឡូ

  • 2016-01-18 18:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ពី​បាត់​ខ្លួន​ពី​វិស័យ​សិល្បៈ​អស់​ជា​យូរ​ឆ្នាំ​ ថ្មី​ៗ​នេះ​តារា​សម្ដែង​ហុងកុង​ជើង​ចាស់​ Wong Yat-feiបាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​ ប៉ុន្តែ​អ្វី​ដែល​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល ដោយសារ​តារា​រូប​នេះ​ឡើង​ទម្ងន់​យ៉ាង​ខ្លាំង។ នេះ​​ផ្អែក​តាម HKChannel។

 

 

តារា​វ័យ​៧០​ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន​នៅ​សាធារណៈ​ចុងក្រោយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ហើយ​រាងកាយ​របស់​លោក​ស្ថិត​ក្នុង​សភាព​ធម្មតា​មិន​ដូច​សព្វថ្ងៃ​ទេ។ តារាកើត​នៅម៉ាកាវរូបនេះបាន​និយាយ​ថា៖​"ខ្ញុំ​ចេញ​ពី​សិល្បៈ​៧​ឆ្នាំ​​ ចាប់​តាំង​ពី​​ពេល​នោះ​មក​គីឡូ​ខ្ញុំ​ចាប់​ផ្ដើម​ឡើង។ ពេល​នេះ​ខ្ញុំ​មាន​ទម្ងន់​៨៧​គីឡូក្រាម​គឺ​ឡើង​២០​គីឡូក្រាម​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ៗ។ ជាមួយគ្នា​នេះ​ដែល​សុខភាព​ក៏​កាន់​តែ​ចុះ​ខ្សោយ។ ខ្ញុំ​ពិបាក​ក្នុង​ការ​ដើរ​ ដក​ដង្ហើម​មិន​ស្រួល​ដូច​ធម្មតា។ ពេល​នេះ​ខ្ញុំ​កំពុង​មាន​ជំងឺ​សន្លាក់​ឆ្អឹង​ធ្ងន់ធ្ងរ​ទៀត"។

 

​គ្រូពេទ្យ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ Wong Yat-fei សម្រាក​ឲ្យ​បាន​ល្អ ព្យាយាម​សម្រក់​ទម្ងន់​​និង​​ហាត់​ប្រាណ​ធ្វើ​ចលនា​រាងកាយ​ខ្លះ​ដើម្បី​កុំ​ឲ្យ​ប្រឈម​មុខ​​នឹង​បញ្ហា​ខ្វិន​ជើង​ទាំង​ពីរ។ តួអង្គ​តា​ក្បាល​ដែក​​ក្នុង​រឿង​ “Shaolin Soccer” បាន​ចាកចេញ​ពី​ហុងកុង​ទៅ​រស់​នៅ​ទីក្រុង Shenzhen ជាមួយ​គ្រួសារ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ។ និយាយ​ពី​ឱកាស​ចូល​ប្រឡូក​ការ​សម្ដែង​វិញ​ Yat-fei និយាយ​ថា វា​ដូច​ជា​សុបិន​មួយ​នៅ​ឆ្ងាយ ព្រោះ​ពេល​នេះ​លោក​ធាត់​ខ្លាំង​ដើរ​មិន​ចង់​រួច​ទៅ​ហើយ៕

 

 

 

 

 

ចុចអាន៖ធ្លាយ​ព័ត៌មាន​ Louis Koo សង់​សាលា​បាន​ដល់​៨៥ខ្នង​​​នៅ​ជនបទ ក្នុង​៨​ឆ្នាំ​ចុងក្រោយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  zing ​​