អ្នកគ្មានលិខិតបញ្ជាក់ទីលំនៅដើម្បីសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើបានហើយ
- 2016-02-05 17:57:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្មានលិខិតបញ្ជាក់ទីលំនៅដើម្បីសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើបានហើយ
ចន្លោះមិនឃើញ
ដើម្បីធានាឲ្យការចេញលិខិតបញ្ជាក់ទីលំនៅសម្រាប់គោលដៅនៃការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងឃុំសង្កាត់ ជូនប្រជាពលរដ្ឋដែលពុំទាន់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ប្រព្រឹត្តដោយរលូននិងប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានរៀបចំបែបបទសុំធ្វើ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចខាងក្រោម៖
ប្រជាពលរដ្ឋខ្មែរត្រូវទៅបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលសាម៉ីខ្លួនមានលំនៅស្ថាននៅក្នុងឃុំសង្កាត់ដែលខ្លួនត្រូវបំពេញបែបបទដើម្បីស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវភ្ជាប់មក៖
សិទ្ធសុំលិខិតបញ្ជាក់ទីលំនៅ បានតែនៅក្នុងឃុំសង្កាត់ដែលសាម៉ីខ្លួនមានលំនៅស្ថាន និងដែលខ្លួនត្រូវបំពេញបែបបទដើម្បីស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះ។ ចំពោះការចេញលិខិតនេះមិនតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃសេវារដ្ឋបាលនោះទេ។
លិខិតបញ្ជាក់ទីលំនៅសម្រាប់គោលដៅនៃការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះមិនសម្រាប់បញ្ជាក់អំពីភាពជាកម្មសិទ្ធិលើលំនៅស្ថានឬទីសំណាក់នោះឡើយ៕
គំរូលិខិតបញ្ជាក់ទីលំនៅ
ព័ត៌មានបន្ថែមអាចទាក់ទងលេខទូរសព្ទរបស់មន្រ្តីខាងក្រោមនេះ៖
អត្ថបទ៖ លឹម សុនា