តេង លក្ខិណា​ ដឹក​ដៃ​ប្អូន​ប្រុស​ទៅលំហែ​នៅ ឌូបៃ

  • 2016-02-18 15:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆេកូ ដែល​ជា​ប្អូន​ប្រុស​របស់ កញ្ញា តេង លក្ខិណា បាន​ថ្លែង​មក​កាន់​ Sabay ថា​ខ្លួន និង​បង​ស្រី​កំពុង​តែ​សម្រាក​លំហែ​កាយ​នៅ​ទី​ក្រុង ឌូបៃ នៃ​ប្រទេស​អារ៉ាប់​រួម។

 

 

តារា​ចម្រៀង​បង​ប្អូន​​បង្កើត​ដែល​ស្ថិត​នៅ​ក្រោម​ផលិត​កម្ម M នោះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​យន្តហោះ​កាល​ពី​ថ្ងៃ ១៦ ខែ​កុម្ភៈ​ឆ្នាំ ២០១៦ ម្សិលមិញ ហើយ​បាន​ចុះ​ចត​នៅ​ប្រទេស​ថៃ​ មុន​ពេល​បន្ត​ដំណើរ​ទៅ​​ទីក្រុង​ ឌូបៃ។

 

" ខ្ញុំ​ស្នាក់​នៅ​ទី​នេះ​មួយ​សប្ដាហ៍ ឬ​អាច​ច្រើន​ជាង​ហ្នឹង​បង ព្រោះ​ថា​ពួក​ខ្ញុំ​ចង់​ដើរ​លេង​ជុំ​វិញ​ទីក្រុង​ ឌូបៃ និង​ស្វែង​យល់​ក៏​ដូច​សិក្សា​ពី​ទី​នេះ​ឲ្យ​បាន​ច្រើន ជា​ពិសេស គឺ​យើង​ចង់​ដើរ Shopping របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​​នៅ​ទី​នេះ​ផង" ឆេកូ ថ្លែង។

 

លោក​បន្ត​ថា ​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​នោះ​លោក​មិន​ទាន់​ច្បាស់​នោះ​ទេ​ព្រោះ​ចង់​នៅ​មើល​ទេសភាព​អាគារ​ប្រណិត​ៗ​នៅ​ឌូបៃ ឲ្យ​បាន​យូរ​បន្តិច ដោយ​យោង​លើ​ហេតុផល​ថា មិន​ងាយ​មាន​ពេល​ទៅ​នោះ​ទេ។

 

តោះ...ចំណាយ​ពេល​បន្តិច ទៅ​លេង​ឌូបៃ​ជាមួយ ឆេកូ និង លក្ខិណា ទាំង​អស់​គ្នា...!!!

 

 

 

 

អត្ថបទ៖ SAMEDY រូបភាព៖ ផ្ដល់​ឲ្យ