Chow Yun Fat ត្រូូវ​ ទិនហ្វី​ វ៉ាដាច់​ទាំង​ស្រុុង

  • 2016-02-21 16:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​ចេញ​ផ្សាយ​ក្នុង​ពេល​តែ​មួយ​ជាមួយ​នឹង "The Mermaid” ក៏​ពិត​មែន​តែ "ស្ដេចល្បែង ៣" របស់​តារា​សម្ដែង Chow Yun Fat គឺ​ចាញ់​ប្រៀប​រឿង​​របស់​ស្ដេច​កំប្លែង​ហុងកុង Stephen Chow ទាំង​ប្រាក់​ចំណូល​ និងអត្ថន័យ។

 

 

តាម​បណ្ដាញ​ព័ត៌មាន Sina កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​មុន​នេះ កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat បាន​ចូល​រួម​ក្នុង​កម្មវិធី​អបអរ​ភាពយន្ត "From Vegas to Macau 3” រក​ប្រាក់​ចំណូល​បាន ១ពាន់​លាន​ដុល្លារ​ហុងកុង (១២៨ លាន​ដុល្លារ​អាមេរិក)។ យ៉ាងណាមិញ បរិយាកាស​ក្នុង​កម្មវិធី​នេះ​មាន​សភាព​អាប់​អួរ​ដោយ​សារ​តែ​រឿង​នេះ ត្រូវ "នាង​មច្ឆា" របស់​ទិន ហ្វី​ដែល​ជា​គូ​ប្រកួត​នោះ​​វ៉ា​មុខ​ដាច់​ទាំងស្រុង​។ មក​ដល់​ពេល​នេះ ភាពយន្ត​របស់ Stephen Chow រក​បាន ២,៧៥ ពាន់​លាន​ដុល្លារ​ហុងកុង (៣៥៣ លាន​ដុល្លារ​អាមេរិក)។

 

 

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​​គិត​ពី​គុណភាព​វិញ ភាពយន្ត​ថ្មី​របស់ "ស្ដេច​ល្បែង" Chow Yun Fat ត្រូវ​គេ​រិះគន់​ពី​អត្ថន័យ​គ្មាន​ខ្លឹម​សារ ចំណែក​ឯ​​របៀប​កំប្លែង​វិញ​ដូច​រឿង​កាល​ពី​ទសវត្ស​ឆ្នាំ ៨០ ​កាល​ពី​សតវត្ស​មុន។ នៅ​លើ​អ៊ីនធឺណិត ចំនួន​អ្នក​តវ៉ា​ឲ្យ​រឿង​នេះ​ឈប់​ដាក់​បញ្ចាំង​​​មាន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អាច​និយាយ​បាន​ថា​ក្នុង​ឱកាស​ចូល​ឆ្នាំ​វក​នេះ Chow Yun Fat បាន​ទទួល​បរាជ័យ​ទាំង​ស្រុង​ចំពោះ​មុខ ទិន ហ្វី។ ប្រឈម​មុខ​នឹង​លទ្ធផល​នេះ តារា​សម្ដែង​អាយុ ៦០ ឆ្នាំ បង្ហាញ​អាកប្បកិរិយា​ធម្មតា​។ "មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ខ្ញុំ​មិន​ខឹង​សម្បារ​ឬ​អន់​ចិត្ត​អី​នោះ​ឡើយ។ តាំង​ពី​ទសវត្ស​ឆ្នាំ ៨០មក ពួក​ខ្ញុំ​ប្រកួត​នឹង​គ្នា​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទៅ​ហើយ​នោះ​ទេ​។ ការ​ប្រកួត​រមែង​តែង​តែ​មាន​ឈ្នះ​ចាញ់ គ្មាន​អ្នកណា​ចាញ់​រហូត​ ហើយ​ក៏​គ្មាន​អ្នក​ណា​ឈ្នះ​រហូត​ដែរ។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ចូល​សិល្បៈ​មក Chow Yun Fat តែង​តែ​ទទួល​បាន​សំណាង​ជាង​តួ​រឿង "និស្សិត​ផ្ដាច់​សង្ខារ" ជានិច្ច។ ឆ្នាំ ១៩៨៣ នៅ​ពេល តារា​កើត​ឆ្នាំ ១៩៥៥ និង Leung Chiu Wai បាន​ដើរ​តួឯក​ក្នុង​ភាពយន្ត "Angels And Devils” នោះ ទិន ហ្វី បាន​ត្រឹម​ដើរ​តួ​ជន​អន្ធពាល​តូចតាច គ្មាន​អ្នក​ស្គាល់​មុខ​​​តែ​ប៉ុណ្ណោះ៕

 

ចុចអាន៖អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទថ្មី