ប៉ែន ផាត៖ «បាល់ទាត់ខ្មែរ នឹងខ្លាំងបើគ្មានបក្សពួកនិយម»
- 2016-02-25 21:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ែន ផាត៖ «បាល់ទាត់ខ្មែរ នឹងខ្លាំងបើគ្មានបក្សពួកនិយម»
ចន្លោះមិនឃើញ
«បាល់ទាត់ខ្មែរ នឹងខ្លាំងបើគ្មានបក្សពួកនិយម»។ នេះជាការលើកឡើងរបស់អតីតវីរបុរសបាល់ទាត់កម្ពុជាលោក ប៉ែន ផាត ដែលបច្ចុប្បន្នជាគ្រូបង្ហាត់បាល់ទាត់របស់ក្រុមវេស្ទើនភ្នំពេញ។
លោក ប៉ែន ផាត បានឲ្យដឹងថា ខ្មែរមានឈាមជ័រជាអ្នកតស៊ូដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបសុទ្ធតែដឹង។ វិស័យបាល់ទាត់របស់ខ្មែរចាប់ផ្ដើមរីកចំរើនបន្តិចម្ដងៗ ប៉ុន្តែប្រសិនបើអាចបោសសំអាតអ្នកនិយមបក្សពួក ដែលលើកតម្កើងសាច់ញាតិខ្លួនឯងឲ្យអស់ពីវិស័យបាល់ទាត់ខ្មែរ នោះមិនយូរទេកម្ពុជា នឹងខ្លាំងក្លាដូចប្រទេសផ្សេងៗមិនខាន។
គ្រូធំរបស់វេស្ទើនភ្នំពេញរូបនេះបន្តថា បច្ចុប្បន្នបាល់ទាត់ខ្មែរអស់អ្នកនិយមបក្សពួកប្រហែល៥០ទៅ៦០%ហើយ ប៉ុន្តែត្រូវតែព្យាយាមកាត់បន្ថយបន្ថែមទៀត។ ទាំងក្លឹបបាល់ទាត់ក្នុងលីគកំពូលកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគួរតែពង្រឹងបន្ថែមទៀត ដើម្បីកម្ចាត់អ្នកមានគំនិតអាត្មានិយមចោលឲ្យអស់ពីវិស័យបាល់ទាត់ខ្មែរ។
លោក ប៉ែន ផាត បានចូលខ្លួនមកដឹងនាំក្រុមវេស្ទើនក្នុងជើងទី២នៃពានរង្វាន់ បាល់ទាត់លីកលំដាប់ទី១របស់កម្ពុជាកាលឆ្នាំ២០១៥ ដែលពេលនោះវេស្ទើនបានចាញ់ក្រុម Cam-Tiger ៦-១៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា