"ស្នេហាអាថ៌កំបាំង" មាស សុខសោភា ផ្ទុះជាថ្មី
- 2016-02-29 18:06:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ស្នេហាអាថ៌កំបាំង" មាស សុខសោភា ផ្ទុះជាថ្មី
ចន្លោះមិនឃើញ
បទ "ស្នេហាអាថ៌កំបាំង" មាស សុខសោភា ដែលល្បីកាលពីឆ្នាំ ២០១៥ នោះ បានផ្ទុះជាថ្មី ក្រោយនាង បានយកទៅបកស្រាយក្នុងកម្មវិធី "Miss University" នៅផ្សារទំនើប Aeon កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយមិនធ្វើឲ្យប្រិយមិត្តខកបំណងជាមួយការសម្ដែងរបស់ខ្លួនឡើយ។
គ្រាន់តែបង្ហើរសំនៀងចេញភ្លាម អ្នកទស្សនាផ្ទាល់ស្រែកច្រៀងតាមភ្លែត ពិសេសគឺអ្នកនៅទីនោះផ្ទាល់ទប់ខ្លួនមិនជាប់រាំ និងច្រៀងតាមបទ "ស្នេហាអាថ៌កំបាំង" ដែលជាចម្រៀងពាណិជ្ជកម្ម និងជាអ្នកឧបតម្ភធំក្នុងនារាត្រីនោះ។ ក្រៅពីបទល្បីកាលឆ្នាំ ២០១៥ នោះរួចមក តារាចម្រៀងស្រីប្រចាំផលិតកម្មថោនបានបង្ហើរសំនៀងមនោសញ្ចេតនា ៤ បទ និងបទញាក់មួយបទទៀតអមជាមួយក្បាច់រាំ Cute បែបយុវវ័យធ្វើឲ្យ សោភា កាន់តែទទួលបានការគាំទ្រយ៉ាងច្រើនថែមទៀតពីសំណាក់អ្នកទស្សនាផ្ទាល់៕
ចុចអាន៖ បាដាត មរតក ម្ចាស់ម្កុដ Miss University 2016
តោះកុំបង្អង់យូរទស្សនារូបភាពខាងក្រោមតែម្ដង៖
អត្ថបទ៖ទ្រី រ៉ាវី