តារាដើម​ទ្រូង ប៊ុន ផៃលីន សម្ពោធ​ផ្ទះ​​ជួល​ជាង២០ម៉ឺន​ដុល្លារ

  • 2016-03-07 16:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ខាង​ដើម​ទ្រូង ​កញ្ញា ប៊ុន ផៃលីន ទើប​​បាន​ធ្វើ​ពិធី​សម្ពោធ​ផ្ទះ​​ជួល​របស់​ខ្លួន​ដែល​មាន​តម្លៃ​រហូត​ជាង​២០ម៉ឺន​​ដុល្លារ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍កន្លង​​ទៅ។

 

 

ជា​ប្រភេទ​ផ្ទះ​ល្វែង ប៉ុន្តែ​សង់​ជា​បន្ទប់​សម្រាប់​ជួល ដែល​មាន​​ទីតាំង ក្នុង​ភូមិ អង្គ  សង្កាត់ ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី ភ្នំពេញ ជា​តំបន់​ពោរពេញ​ដោយ​រោង​ចក្រ​កាត់ដេរ​ជា​ច្រើន​។ ផៃលីន បាន​ប្រាប់​ថា ផ្ទះ​ខាង​លើ​នាង​ទើប​តែ​ទិញ ក្នុង​តម្លៃ​ជាង​២០ម៉ឺន​ដុល្លារ​មាន​២ល្វែង ដែល​មាន​បន្ទប់​ទាំង​អស់​​៤០បន្ទប់។

 

តារា​ស្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទប់​​នីមួយៗ នាង​​បាន​ដាក់​ជួល​ចាប់ពី៤០ ដុល្លារ រហូត​ដល់១៣០ ដុល្លារ ក្នុង​មួយ​ខែ ហើយ​ជា​មធ្យម​នាង​អាច​រក​ចំណូល​បាន​ពី​ផ្ទះ​ជួល​ខាងលើ ​ខ្ទង់២ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។ ក្រៅ​ពី​មាន​ផ្ទះ​ជួល  ប៊ុន ផៃលីន ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​រកស៊ី​ចង​ការ​ប្រាក់​ល្បីឈ្មោះ​នៅ​តំបន់​នោះ​ផង​ដែរ។

 

 

ភាព​មាន​បាន​យ៉ាង​រហ័ស​របស់ ប៊ុន ផៃលីន ត្រូវ​បាន​គេ​សង្ស័យ​មាន​ប្រុស​ស្នេហ៍​ជា​អ្នក​មាន​ទ្រព្យ​ម្នាក់​ចាំ​ជួយ​ឧបត្ថម្ភ ត្បិត​អី​ថ្ងៃ​សម្ពោធ​នោះ​មាន​មន្ត្រី​ធំ​ក៏​ដូច​ជា​អ្នក​ជំនួញ​ច្រើន​ណាស់​មក​ចូល​រួម ហើយ​តារា​ស្រី​ម្នាក់​នេះ បាន​សំណូមពរ​កុំ​ឱ្យ​អ្នក​សារព័ត៌មានថត​ភ្ញៀវ​ទាំង​នោះ​ថែម​ទៀត។

 

ទោះ​បី​ជា​យ៉ាង​ណា ប៊ុន ផៃលីន បាន​បញ្ជាក់​ថា ទ្រព្យ​ដែល​ខ្លួន​មាន​បច្ចុប្បន្ន គឺ​ខ្លួន​​ខំ​សន្សំ​ធ្វើ​ការ​​រកស៊ី​​ទាំង​ញើស​ឈាម ដោយ​ខ្លួន​ឯង មិន​មាន​អ្នក​ណា​ឧបត្ថម្ភ ឡើយ។ ដោយសារតែ​មាន​ទីតាំង​ឆ្ងាយ  ប៊ុន ផៃលីន មិន​សូវ​ហៅ​អ្នក​សិល្បៈ​ចូល​រួម​ច្រើន​ឡើយ គឺ​បាន​ហៅ​តែ​អ្នក​​ជិតស្និទ្ធ​២០ទៅ៣០នាក់​ប៉ុណ្ណោះ៕

 

 

 

អត្ថបទ៖ ខុត សីហា 

រូបថត៖ ទូរសព្ទ​ដៃ

អត្ថបទថ្មី