Sammo Hung (តាម៉ាប់)៖ "អាយុ ១៥០​ឆ្នាំ បាន​ខ្ញុំ​គិត​​​រឿង​ចូល​និវត្ត"

  • 2016-03-11 13:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ក្បាច់​គុន​ហុងកុង Sammo Hung ហៅ​ "តាម៉ាប់" ឆ្នាំ​នេះ​មាន​អាយុ ៦៤​ឆ្នាំហើយ​​តែ​មិន​ទាន់​គិត​ដល់​ថ្ងៃ​ឈប់​ថត​រឿង​នោះ​ទេ។ សម្រាប់​លោក ការ​ចូល​និវត្ត​គឺ​ជា​រឿង​វែង​ឆ្ងាយ​នៅ​ពេល​ខាង​មុខ។

 

 

ឆ្លើយ​តប​នឹង​កាសែត​របស់​របស់​ខេត្ត Guangzhou តារា​សម្ដែង​ល្បី​ឈ្មោះ Sammo Hung បាន​បង្ហាញ​ពី​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​បើ​ទោះ​បី​ជា​មាន​អាយុ ៦៤ ឆ្នាំ​ក៏​ដោយ។ ថ្មី​ៗ​នេះ​លោក​ទើប​តែ​ទទួល​ពាក្យ​ចូល​រួម​ក្នុង​ភាពយន្ត "My Beloved  Guard” ដែល​ជា​ការ​សហការ​ជាមួយ​តារា​សម្ដែង លី តឺហួរ។

 

“មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា​ហេតុ​អី​ខ្ញុំ​ធាត់​តែ​បែរ​ជា​រហ័សរហួន​យ៉ាង​នេះ ថត​រឿង​វាយតប់​គ្នា​គ្មាន​ជួប​ឧបសគ្គ​អ្វី​សោះ។ នេះ​គឺ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង។ ២០​ឆ្នាំ​មុន ខ្ញុំ​នៅ​គិត​ដល់​រឿង​ចូល​​និវត្ត តែ​នៅ​ពេល​នេះ ខ្ញុំ​បាន​បោះ​បង់​គំនិត​នេះ​ចោល​ហើយ"។ Sammo និយាយ។

 

 
 

Sammo Hung បញ្ជាក់​ថា​ខ្លួន​នឹង​បន្ត​ថត​រឿង​រហូត​ទាល់​តែ​ទៅ​មុខ​លែង​រួច​ទៀត។ "ដរាប​ណា​នៅ​កាន់​ចាន​បាយ​ហូប​បាន ខ្ញុំ​នឹង​បន្ត​ថត​រឿង​ទៀត។ ចូល​និវត្ត​ឬ? នៅ​ពេល​ណា​ខ្ញុំ​អាយុ ១៥០ ឆ្នាំ​ទើប​គិត​ដល់​រឿង​ហ្នឹង​"។ តួ​រឿង "Ip Man” សង្កត់។

 

អាច​និយាយ​បាន​ថា Sammo Hung គឺ​បុគ្គល​ដ៏​កម្រ​រក​បាន​របស់​វិស័យ​ភាពយន្ត ហុងកុង​អំឡុង​ឆ្នាំ ១៩៨០-១៩៩០។ លោក​បាន​សហការ​ជាមួយ​កំពូល​តារា​សម្ដែង​​ដូច​ជា ឈិន ឡុង និង Yuen Biao បង្កើត​បាន​ភាព​យន្ត​ល្បី​​ៗ​ទូទាំង​អាស៊ី​ដូច​ជា "Plan A” “Dragons Forever” ជា​ដើម។ មិន​ត្រឹម​តែ​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​ល្បី​ៗ តារា​កើត​ឆ្នាំ ១៩៥២ ក៏​ប្រជែង​នឹង​ខ្លួន​ឯង​ក្នុង​តួនាទី​ផ្សេង​ៗ​ដូច​ជា អ្នក​ដឹកនាំ​រឿង ​អ្នក​ច្នៃ​ក្បាច់​គុន​និង​ផលិតករ​ជា​ដើម។ ស្ទីល​ក្បាច់​គុន​ក៏​ដូច​ភាព​កំប្លុក​កំប្លែង​របស់ Sammoនៅ​ក្នុង​រឿង​ ត្រូវ​គេ​វាយ​តម្លៃ​ថា​បាន​​ជះ​ឥទ្ធិពល​មិន​តិច​ទេ​ទៅ​លើ​​ ឈិន ឡុងសិស្ស​ប្អូន​របស់​លោក៕

 

ចុចអាន៖ឈិន ឡុង​​ល្វីង​មុខ​នឹង​​សារព័ត៌មាន​ចុះ​ថា​ស្លាប់​ជា​បន្ត​បន្ទាប់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing