គួយ ច័ន្ទដានិច បក​ស្រាយ​​រូបថត​​ជាមួយ​​ម៉ូដែល​ស្រាត​អង់គ្លេស

  • 2016-03-11 22:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ពីរ​សន្លឹក​បែប​សិចស៊ី​​ដែល​តារា​ម៉ូដែល​លំដាប់​អន្តរជាតិ គួយ ច័ន្ទដានិច បាន​បង្ហោះ​កាលពី​ម្សិលមិញ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ។ ទន្ទឹម​នឹង​នេះ​​អ្នកនាង​បាន​ប្រាប់​ពី​អត្ថន័យ​នៃ​រូបភាព​ទាំងពីរ​សន្លឹក​នោះ​ថា​គ្រាន់តែ​ជា​រូបថត​បែប​សិល្បៈ​តែ​ប៉ុណ្ណោះ។

 

 

តារា​ម៉ូដែល​រាង​ខ្ពស់​ស្រឡះ​រូប​នេះ​បាន​បន្ត​ទៀត​ថា "តារា​ម៉ូដែល​ប្រុស​ដែល​ថត​ជាមួយ​ខ្ញុំ គឺ​មកពី​អង់គ្លេស​ឈ្មោះ Warren Godman។ គាត់​បាន​មក​ដល់ និង​សម្រាក​ក្នុង​ប្រទេស​កម្ពុជា​បាន​តែ​ពីរ​យប់​ក្នុង​គោល​បំណង​ដើម្បី​តែ​ថត​រូបភាព​នោះ​ជាមួយ​បង​តែ​ប៉ុណ្ណោះ"។

 

ចំពោះ​រូបភាព​ពីរ​សន្លឹក​ដែល​តារា​សម្បុរ​ស្រអែម​ស្រស់​ថត​បង្ហោះ​នោះ​ គឺ​ថត​ដោយ​លោក​ ចែម វុទ្ធសុវីន និង Alex Tee  នៃ​គម្រោង  100Muses។ តារា​បង្ហាញ​ម៉ូដ​ដែល​ធ្លាប់​ដើរ​កម្មវិធី​លំដាប់​ពិភពលោក​ពិភពលោក International Fashion week បាន​បន្ត​ថា "អ្នក​ខ្លះ​​យល់​ថា ​នោះ​ជា​រូបភាព​បែប​សិចស៊ី។ ខ្ញុំ​ទទួល​ស្គាល់​ថា​វា​សិចស៊ី​​បន្តិច​មែន​ តែ​បង្កប់​សិល្បៈ​នៃ​ការ​ថត​រូប​ក្នុង​នោះ​តែ​ប៉ុណ្ណោះ ហើយ​នេះ​ក៏​ជា​រូប​ថត​បែប High Fashion ជា​លើក​ដំបូង​ក្នុង​ជីវិត​ខ្ញុំ និង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ"។

 

យ៉ាង​ណា ស្រីនិច អះអាង​ថា ភាគី​ខាង​ប្រុស ដែល​មើល​ទៅ​ដូច​ស្រាត​នោះ តាម​ពិត គឺ​មាន​បិទបាំង​កន្លែង​សំខាន់​ដែរ មិន​មែន​លក្ខណៈ​អាសអាភាស​ឡើយ។ "ភាគច្រើន​មនុស្ស​ដែល​មាន​ Art គេ​អាច​មើល​ដឹង​ថា​រូប​នោះ​​មាន​អត្ថន័យ៉ាង​មេច។” គួយ ច័ន្ទដានិច ថ្លែង។

 

 

 
រូបថត​ផ្ដល់ឲ្យ​ដោយ៖ ចែម វុទ្ធសុវីន និង Alex Tee

 

គួយ ច័ន្ទដានិច បាន​បង្ហើប​ថា ​មុន​នឹង​សម្រេច​ចិត្ត​ថតរូប​ប៉ុន្មាន​សន្លឹក​នេះ ​ទាំង​នាង និង​អ្នក​ថត​រូប​ពីរ​រូប​ទៀត ក៏​មាន​ការ​បារម្ភ​តិចតួច​ខ្លាច​មាន​អ្នក​រិះគន់​ដែរ។ ទោះ​ជា​យ៉ាង​ណា ក៏​នាង​ព្យាយាម​​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ដែរ៕

 

អត្ថបទ៖ទ្រី រ៉ាវី