Cambodian DJ Championship 2016 រក​ឃើញ​បេក្ខជន ៨ នាក់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • 2016-03-14 22:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រកួត​ជម្រុះ​ជា​ច្រើន​សប្ដាហ៍​រួច​មក កម្មវិធី Cambodian Djs Championship 2016 បាន​រក​ឃើញ​បេក្ខជន​ជា DJ ចំនួន ៨ នាក់​សម្រាប់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

 

បើ​តាម​អ្នក​គ្រប់គ្រង​កម្មវិធី គង់ ចាន់សីហា បាន​និយាយ​ថា បេក្ខជន​ទាំង​អស់​ខាង​លើ ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​ខាង​មុខ នៅ​ក្នុង ZEUS ក្លឹប នៃ​មណ្ឌល​កម្សាន្ត Rock ហើយ​ក៏​មាន​ការ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MY TV ដើម្បី​ឱ្យ​មហាជន​ទូទៅ​បាន​ទស្សនា​ផង​ដែរ។

 

លោក​បញ្ជាក់​ថា បេក្ខជន DJ ទាំង​អស់​​ត្រូវ​បែង​ចែក​ជា ២ ក្រុម(AនិងB) ដោយ​មាន​សមាជិក ៤ នាក់ ហើយ​ពួក​គេ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ក្រោម​ការ​វិនិច្ឆ័យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គណៈកម្មការ​ខ្មែរ និង​បរទេស​ផង​ដែរ សម្រាប់​​វិញ្ញាសា​ដូច​គ្នា​ដែល​កម្មវិធី​បាន​កំណត់។

 

អ្នក​គ្រប់គ្រង​កម្មវិធី​ដដែល​​អះអាង​ទៀត​​ថា ទោះ​បី​ស្ថិត​ក្នុង​ក្រុម​ជាមួយ​គ្នា​មែន ប៉ុន្តែ​ការ​ផ្ដល់​ពិន្ទុ​មិន​ដូច​គ្នា​ទេ គឺ​អាស្រ័យ​លើ​សមត្ថភាព​រៀង​ខ្លួន។ ហើយក្នុង​វគ្គ​នេះ ​កម្មវិធី​ជម្រុះ​យក​បេក្ខជន​មាន​សមត្ថភាព​ខ្ពស់​ចំនួន​៤​នាក់​ប៉ុណ្ណោះ ដើម្បី​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ខាង​មុខ​នេះ។ លោក​សង្ឃឹម​ថា នឹង​មាន​ការចូលរួម​ទស្សនា​ឱ្យ​​បាន​ច្រើន​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​​ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង៕

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី