M-150 ប្រកាសប្រកួតកាច់ដៃទូទំាងប្រទេស ប្រាក់រង្វាន់៣ពាន់ដុល្លារ
- 2016-03-15 18:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
M-150 ប្រកាសប្រកួតកាច់ដៃទូទំាងប្រទេស ប្រាក់រង្វាន់៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ឱកាសល្អសម្រាប់អ្នកមានកម្លាំងដៃខ្លាំងបានមកដល់ហើយ។ ក្រុមហ៊ុនភេសជ្ជៈ M-150 ប្រកាសព្រឹត្តិការណ៍ការប្រកួតកាច់ដៃគ្នាទូទាំងប្រទេសដើម្បីឈានឆ្ពោះទៅរកគ្រងតំណែងជើងឯក៣ប្រភេទទម្ងន់ដែលមានប្រាក់រង្វាន់១២លានរៀលសម្រាប់ជយលាភីម្នាក់ៗ។
លោក សាយ៉ាម រ៉ាម៉ាស៊ូត និង លោក សុក ច័ន្ទយ៉ា
ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារអាំងទែរកុងទីណល់តាល់កាលពីល្ងាចម្សិលមិញ លោក សាយ៉ាម រ៉ាម៉ាស៊ូត អគ្គនាយកក្រុមហ៊ុន Sayam International លើកឡើងថា នេះជាលើកដំបូងដែលព្រឹត្តិការណ៍ប្រកួតកាច់ដៃគ្នានៅលើទឹកដីនៃប្រទេសកម្ពុជា។ លោកសប្បាយរីករាយដែលបង្កើតកម្មវិធីដ៏ពិសេសប្លែកនេះឡើង និងសង្ឃឹមថា ពលរដ្ឋកម្ពុជាចូលរួមប្រកួតឲ្យបានច្រើនកុះករ។
ចំណែកលោក សុខ ច័ន្ទយ៉ា នាយកផ្នែកលក់ M-150 ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការប្រកួតនឹងប្រព្រឹត្តទូទាំងប្រទេសពោលគឺទាំង២៤ខេត្ត-ក្រុងចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ ទី២ ខែកក្កដា ឆ្នាំ២០១៦។ ការប្រកួតចែកចេញជា៣ប្រភេទវិញ្ញាសាគឺវិញ្ញាសាទម្ងន់ស្រាល វិញ្ញាសាទម្ងន់មធ្យម និងវិញ្ញាសាទម្ងន់ធ្ងន់ ប៉ុន្តែជយលាភីគ្រប់ប្រភេទទម្ងន់ទាំងអស់ទទួលបានប្រាក់រង្វាន់ដូចគ្នា។
លោក ច័ន្ទយ៉ា ប្រាប់លក្ខន្តិកៈថា បេក្ខភាពដែលចូលរួមប្រកួតត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង សញ្ជាតិខ្មែរ កាយសម្បទាមាំមួន និងមានឆន្ទៈក្នុងការប្រកួត។ ពិសេសទៀតនោះ អ្នកកីឡាក្តី មិនមែនអ្នកកីឡាក្តី ពលរដ្ឋសាមញ្ញក្តីអាចចូលរួមប្រកួតបានទាំងអស់ឲ្យតែគិតថា ខ្លួនមានកម្លាំងដៃខ្លាំង។ បន្ទាប់ពីស្វែងរកឃើញជយលាភីលេខ១ទូទាំង២៤ខេត្ត-ក្រុង ហើយ អ្នកទាំងនោះត្រូវមកប្រកួតនៅភ្នំពេញទូទាំងប្រទេសទៀត។
សូមទស្សនាវីដេអូ ការលើកឡើងរបស់លោក សុខ ច័ន្ទយ៉ា
សម្រាប់ប្រាក់រង្វាន់ ជយលាភីលេខ១ប្រចាំខេត្តនីមួយៗទាំង២៤ខេត្ត-ក្រុង នឹងទទួលបានប្រាក់រង្វាន់ ២,៤០០,០០០ រៀល (៦០០ដុល្លារ) ខណៈជយលាភីលេខ១ទូទាំងប្រទេសនឹងទទួលបានប្រាក់រង្វាន់ ១២,០០០,០០០ រៀល (៣ពាន់ដុល្លារ)៕
ល |
ទីកន្លែងប្រកួត |
កាលបរិច្ឆេទ |
១ |
ព្រះសីហនុ និង សៀមរាប |
២៨ មីនា ដល់ ២ មេសា |
២ |
កោះកុង និង កំពង់ធំ |
៤ មេសា ដល់ ៩ មេសា |
៣ |
កំពង់ឆ្នាំង និង កំពត |
១៨ មេសា ដល់ ២៣ មេសា |
៤ |
ពោធិ៍សាត់ និង កែប |
២៥ មេសា ដល់ ៣០ មេសា |
៥ |
បាត់ដំបង និង តាកែវ |
២ ឧសភា ដល់ ៧ ឧសភា |
៦ |
បន្ទាយមានជ័យ និង ព្រែវែង |
៩ ឧសភា ដល់ ១៤ ឧសភា |
៧ |
ប៉ៃលិន និង ស្វាយរៀង |
១៦ ឧសភា ដល់ ២១ ឧសភា |
៨ |
ឧត្តរមានជ័យ និង កំពង់ចាម |
៣០ ឧសភា ដល់ ៤ មិថុនា |
៩ |
ព្រះវិហារ និង ក្រចេះ |
៦ មិថុនា ដល់ ១១ មិថុនា |
១០ |
កំពង់ស្ពឺ និង ស្ទឹងត្រែង |
១៣ មិថុនា ដល់ ១៨ មិថុនា |
១១ |
កណ្តាល និង មណ្ឌលគីរី |
២០ មិថុនា ដល់ ២៥ មិថុនា |
១២ |
រាជធានីភ្នំពេញ និង រតនគីរី |
២៧ មិថុនា ដល់ ២ កក្កដា |
អត្ថបទ៖ ជាន ចាន់រ៉ា