ឡេនកែវភ្នែកអាច Auto-Focus បានជួយឲ្យអ្នកម្ញូបភ្នែកមើលនៅពេលយប់បានកាន់តែច្បាស់
- 2016-03-16 17:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេនកែវភ្នែកអាច Auto-Focus បានជួយឲ្យអ្នកម្ញូបភ្នែកមើលនៅពេលយប់បានកាន់តែច្បាស់
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវបានឌីហ្សាញនូវ Contact Lens ដ៏ពិសេសមួយដែលអាចធ្វើការចាប់យករូបភាពដោយស្វ័យប្រវត្តិជួយឲ្យអ្នកមានបញ្ហាភ្នែកម្ញូបមើលបានច្បាស់ល្អ ជាពិសេសនៅពេលយប់។
ឡេននេះបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមួយក្រុម ដឹកនាំដោយលោក Hongrui Jiang សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Wisconsin រដ្ឋ Wisconsin។ លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថាឡេននេះអាចជួយដល់អ្នកមានបញ្ហាភ្នែកឲ្យមើលឃើញបានច្បាស់វិញ ដោយមិនចាំបាច់ឆ្លងកាត់ការព្យាបាលនោះឡើយ។
បច្ចេកវិទ្យា Auto-Focus ដែលគេបានប្រើលើឡេនទំនើបនេះដំណើរការតាមពីររបៀប។ ទីមួយគឺប្រើប្រាស់ពន្លឺតូចល្អិតដើម្បីកំណត់លើ Object មួយដែលត្រូវធ្វើការ Focus (ចាប់យក)។ ទីពីរគឺចាប់យករូបភាពរួចផ្ដើមវិភាគពីភាពដិតនៃរូបភាព ដែលវាអាចប្រាប់ទៅដល់ Operator ថាតើរូបភាពស្ថិតនៅក្នុងឬក្រៅ Focus។
យ៉ាងណាក្ដីលោក Hongrui Jiang បានលើកឡើងថាគម្រោងការស្រាវជ្រាវនេះនៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយដើម្បីឲ្យដំណើរការបានទៅដោយរលូន ពោលត្រូវការពេលវេលាប្រមាណពី ៥-១០ឆ្នាំទៀតក្នុងការសិក្សា៕
ចុចអាន៖ ផ្កាយរណប Google ថតជាប់ ឃ្លាំងផ្ទុកថាសហោះរបស់យោធាអាមេរិក
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Discovery