តួឯក​ស្រី​រឿង "Twilight” បឺត​មាត់​មិត្ត​ស្រី​នៅ​ទី​សាធារណៈ

  • 2016-03-16 18:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អាមេរិក Kristen Stewart ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ថើប​មាត់​មិត្ត​ស្រី​ថ្មី​យ៉ាង​ជក់ចិត្ត​នៅ​លើ​ផ្លូវ​ទីក្រុង​ប៉ារីស​។

 

 

ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មីនា នៅ​ពេល​កំពុង​ដើរ​លំហែ​កាយ​នៅ​លើ​ផ្លូវ​របស់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​តារា​សម្ដែង​ហូលីវូដ Kristen Stewart និង​តារា​ចម្រៀង​បារាំង Soko ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​ថត​ផ្ដិត​បាន​ទិដ្ឋភាព​ថើប​មាត់​គ្នា​នៅ​លើ​ផ្លូវ​សាធារណៈ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ទាំង​២​ក៏​បាន​កាន់​ដៃ​គ្នា​ដើរ​លើ​ផ្លូវ​យ៉ាង​ស្និទ្ធស្នាល​ផង​ដែរ។

 

 

 

មុន​នោះ ២​ថ្ងៃ គេ​ក៏​ប្រទះ​ឃើញ Soko ឈរ​កាន់​ផ្កា​ទន្ទឹង​រង់​ចាំ​តួ​រឿង "Twilight” នៅ​ព្រលាន​យន្តហោះ​ដែរ។ យ៉ាងណាក៏​ដោយ​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​២​មិន​ទាន់​ចេញ​​មក​បក​ស្រាយ​ផ្ទាល់​មាត់​​​​ពី​ចំណង​ស្នេហា​របស់​គេ​នៅ​ឡើយ​ទេ។

 

SoKo មាន​ឈ្មោះ​ពិត​ថា Stéphanie Sokolinski នាង​គឺ​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​​ដោយ​បើក​ចំហ​។ នាង​គឺ​ជា​តារា​សម្ដែង​និង​ចម្រៀង​មាន​ឈ្មោះ​ល្បី​គួរសម​នៅ​ប្រទេស​បារាំង។ បណ្ដាញ​ព័ត៌មាន Dailymail បាន​ឲ្យ​ដឹង​ថា Kristen និង SoKo ចំណាយ​ពេល​វេលា​នៅ​ក្បែរ​គ្នា​បាន​ច្រើន​បាន​ទោះ​បី​ជា Kristen រស់​នៅ​អាមេរិក រីឯ SoKo រស់​នៅ​បារាំង​ក៏​ដោយ៕

 

 
 

ចុចអាន៖Angelina Jolie សុខ​ចិត្ត​ដើរ​កាត់​ខ្យល់​កាត់​​ភ្លៀង​ធំ​ ដើម្បី​ជួប​ជនភៀសខ្លួន​ស៊ីរី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail