ឆាយ​ណា​ហៅ រសជាតិ​ម្ហូប​ចិន​នៅ​ក្រុងព្រះសីហនុ

  • 2016-03-17 23:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាយ​ណា​ហៅ (China House) គឺជា​ ភោជនីយដ្ឋាន​ដែល​គេ​និយម​ស្វែង​រក​បាន​នូវ​ម្ហូប​ចិន​ជាច្រើន​ប្រភេទ ដែល​មាន​នៅ​ក្នុង​សណ្ឋាគារ​សុខា​ភ្នំពេញ។ ដោយ​ឱជា​រស​ឆ្ងាញ់ និង​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន ភោជនីយដ្ឋាន​ឆាយ​ណា​ហៅ បាន​បន្ថែម​នូវ​សាខា​របស់​ខ្លួន​មួយទៀត​នៅ​ក្នុង​សណ្ឋាគារ​ឆ្នេរ​សុខា ក្រុងព្រះសីហនុ។

 

 

ឆាយ​ណា​ហៅ ផ្ដល់​ជូន​អាហារ​ប្រចាំ​តំបន់​នៃ​ខេត្ត​ក្វាង​ទុង ស៊ី​ឈួន ហ៊ូ​ណាន និង​ទីក្រុង​ប៉េកាំង រួម​ជាមួយ​នឹង​ទា​ល្បីល្បាញ សាច់​អាំង​ប៉េកាំង និង​គ្រឿង​សមុទ្រ​ស្រស់ ដែល​មាន​មុខម្ហូប​សរុប ១០១ ប្រភេទ។

 

លោក Paolo Alabiso ជា​អ្នកគ្រប់គ្រង​ប្រ​ត្តិ​ប​ត្ត​ទូទៅ របស់​សណ្ឋាគារ​ឆ្នេរ​សុខា បាន​ឲ្យ​ដឹងថា «ដើម្បី​ឲ្យ​ម្ហូបអាហារ​ឈ្ងុយឆ្ងាញ់ យើង​ត្រូវ​មានការ​សម្រិតសម្រាំង។ ដូច្នេះ​ភោជនីយដ្ឋាន​យើងខ្ញុំ​រៀបចំ​ឲ្យ​មាន​អាហារ​ចិន​ជា​មុខ​ដែល​មាន​ការ​ពេញនិយម​កន្លង​មកពី​សំណាក់​អតិថិជន។ ជាងនេះ​ទៅទៀត យើង​មាន​ចុងភៅ​ដែល​ជា​ជនជាតិ​ចិន​ផ្ទាល់ និង​មាន​បទពិសោធន៍​ក្នុង​ការ​ចម្អិន​ម្ហូប​ចិន​អស់​រយៈពេល១៥ឆ្នាំ»។

 

 

 

លោក​បាន​បន្ថែម​ថា ភោជនីយដ្ឋាន ​ឆាយ​ណា​ហៅ បម្រើ​អាហារ​ចាប់ពី ២០ ទៅ ៥០ ចាន​ ក្នុង​មួយថ្ងៃ ហើយ​ម្ហូប​ដែល​មាន​ភ្ញៀវ​កុម្ម៉ង់​ច្រើន និង​មានការ​ពេញនិយម​ទទួលទាន​ជាងគេ​គឺ ស៊ុប​ម្ចាស់​ក្សត្រ​ត្រី​ឆ្លាម​តម្លៃ ៨៨ ដុល្លារ និង ៥៥ ដុល្លារ។

 

លោក​បាន​បញ្ជាក់​ថា ភោជនីយដ្ឋាន​របស់​លោក​ទទួល​បាន​ភ្ញៀវ​ជនជាតិ​ ខ្មែរ និង​ចិន​ច្រើន​ជាងគេ ដែល​អញ្ជើញ​មក​ទទួលទាន​ជា​លក្ខណៈ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ និង​ការ​ជួប​ប្រជុំ​ពាណិជ្ជកម្ម​ជាដើម។

 

 

 

រួមជាមួយគ្នានឹង ភោជនីយដ្ឋាន​ឆាយ​ណា​ហៅ មាន​ទីតាំង​ធំ​ទូលាយ​ដោយមាន​ការរៀបចំ​តុ​អាហារ​ខាងក្នុង​ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ខាងក្រៅ​ជិត​មាត់​សមុទ្រ​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត និង​ខ្យល់អាកាស​ល្អ៕

 

 

 
 

 

 
 
 

 

អត្ថបទ & រូបថត៖ កើត ចន្ទ្រា

អត្ថបទថ្មី