លេចឮ Brooklyn Beckham កំពុងសាងស្នេហ៍ជាមួយកូនស្រី Jose Mourinho
- 2016-03-22 13:15:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចឮ Brooklyn Beckham កំពុងសាងស្នេហ៍ជាមួយកូនស្រី Jose Mourinho
ចន្លោះមិនឃើញ
Brooklyn Beckhamកូនប្រុសច្បងរបស់អតីតកីឡាករបាល់ទាត់ David Beckhamត្រូវបានសារព័ត៌មានប្រទេសអេស្ប៉ាញរាយការណ៍ថាកំពុងមានទំនាក់ទំនងស្នេហាជាមួយកូនស្រីគ្រូបង្វឹកបាល់ទាត់Jose Mourinho នាង Matilde Mourinho ។
យោងតាមកាសែត Marca បានទម្លាយឲ្យដឹងថា Brooklyn និងMatilde ត្រូវបានគេប្រទះឃើញនៅជាមួយគ្នានៅប្រទេសអង់គ្លេស បន្ទាប់អ្នកទាំងពីរធ្លាប់បានជួបគ្នាដំបូងនៅពិធីជប់លៀងមួយ។ ហើយថ្មីៗនេះ Matildeវ័យ១៩ឆ្នាំដែលបង្ហាញភាពលេចធ្លោក្នុងកម្មវិធីប្រគល់ពាន GQ ជាមួយឪពុកកាលពីឆ្នាំមុនកំពុងសាងស្នេហ៍ជាមួយ Brooklyn វ័យ១៦ឆ្នាំ។
យ៉ាងណាក្ដី ទាំង Brooklyn និងMatildeមិនទាន់ចេញបញ្ជាក់រឿងនេះឲ្យកាន់តែច្បាស់នៅឡើយទេ ខណៈកាលពីសប្ដាហ៍មុន Brooklyn បានបណ្ដើរនារីម្នាក់ជាតារាម៉ូដែលជនជាតិបារាំងអាយុ ១៧ឆ្នាំ ឈ្មោះ Sonia Ben នៅ Disneyland រដ្ឋ California សហរដ្ឋអាមេរិកដែលគេសង្ស័យជាមិត្តស្រីរបស់គេដែរ៕
តារាម៉ូដែលបារាំងដែល Brooklynបណ្ដើរនៅសហរដ្ឋអាមេរិក
ចុចអាន៖Brooklyn Beckham បណ្ដើរមិត្តស្រីទៅលំហែកាយនៅ Disneyland ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ theladbible