ទស្សនាវដ្ដី​​​​អាមេរិក​ល្បី​ឈ្មោះ​​មួយ​ផ្សាយ​ថា​ Galaxy S7 ជា​ស្មាតហ្វូន​ល្អ​ដាច់​គេ

  • 2016-03-24 17:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Consumer Reports ដែល​ជា​ទស្សនាវដ្ដី​អាមេរិក​ដ៏​ល្បី​ឈ្មោះ​មួយ​​​បាន​ចុះ​ផ្សាយ​ថា Samsung Galaxy S7 ជា​ស្មាតហ្វូន​ល្អ​ផ្ដាច់​គេ​​ ក្នុង​ចំណោម​ស្មាតហ្វូន​ដែល​ទស្សនាវដ្ដី​នេះ​បាន​វាយ​តម្លៃ​កន្លង​មក។

 

 

​​​​​ទស្សនាវដ្ដី​ខាង​លើ​បាន​លើក​ឡើង​ថា​ទាំង​ Galaxy S7 និង​ S7 Edge មាន​ថាមពល​ថ្ម​ដែល​កាន់​បាន​យូរ​​ កាមេរ៉ា​កំពូល ដំណើរ​ការ​​មាន​ល្បឿន​លឿន ហើយ​ថែម​ទាំង​មាន​​អេក្រង់​ដែល​មាន​កម្រិត​ Resolution ​ខ្ពស់​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​មុខងារ​មិន​ជ្រាប​ទឹក​ និង​​ការ​ដែល​មាន​រន្ធ​សម្រាប់​ដោយ​ SD Card ក៏​ត្រូវ​បាន​គេ​កោត​សរសើរ​ផង​ដែរ។

 

លោក​ Mike Gikas ​ការី​និពន្ធ​​ជាន់​ខ្ពស់​នៃ​ទស្សនាវដ្ដី​បាន​ថ្លែង​ថា ៖ "ម៉ូដែល​ថ្មី​ទាំង​ពីរ​នេះ​មិន​ត្រឹម​តែ​ជា​ម៉ូដែល​ល្អ​បំផុត​របស់​ Samsung ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អាច​ជា​ស្មាតហ្វូន​ល្អ​ដាច់​គេ​ក្នុង​ចំណោម​ស្មាតហ្វូន​ទាំង​ឡាយ"។​​​​

 

​គួរ​រំឭក​ថា​ Consumer Reports ជា​ទស្សនាវដ្ដី​អាមេរិក​ដែល​បាន​ចាប់​ដំណើរ​ការ​ឡើង​រយៈ​ពេល​៨០​ឆ្នាំ​មក​ហើយ ដោយ​មាន​ផ្សាយ​ពី​ការ​វាយ​តម្លៃ​ផលិតផល​អេឡិចត្រូនិក​ជា​ច្រើន​​ ផ្អែក​លើ​ការ​លទ្ធផល​នៃ​ការ​​តេស្ត​របស់​ពួក​គេ ហើយ​ទស្សនាវដ្ដី​​នេះ​មិន​ទទួល​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ពី​បណ្ដា​ក្រុមហ៊ុន​ណា​មួយ​នោះ​ឡើយ៕

 

​​​​​​​​​​​​ចុច​អាន៖ បរិមាណ​នៃ​ការ​លក់​ Galaxy S7/S7 Edge កើន​ឡើង​លើស​ការ​រំពឹង​ទុក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ SamMobile ​​