ឃើញ៦យ៉ាងនេះ អ្នកអាចនឹងសម្រេចចិត្ត Jailbreak ទូរសព្ទ iPhone ភ្លាម!
- 2016-03-28 21:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ៦យ៉ាងនេះ អ្នកអាចនឹងសម្រេចចិត្ត Jailbreak ទូរសព្ទ iPhone ភ្លាម!
ចន្លោះមិនឃើញ
ប្រសិនបើបច្ចុប្បន្ននេះអ្នកកំពុងប្រើប្រាស់ទូរសព្ទ iPhone ហើយថែមកំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណាថាតើគួរតែ Jailbreak វាដែរឬទេ ចូរមកមើលចំណុចទាំង៦នេះ នោះអ្នកមុខជាអាចសម្រេចចិត្ត Jailbreak ទូរសព្ទភ្លាមដោយមិនរារែក៖
១. អាចឲ្យផ្ទាំង Lock Screen កាន់តែមានប្រយោជន៍
ជាទូទៅផ្ទាំង Lock Screen ទូរសព្ទ iPhone មានបង្ហាញតែម៉ោង ឬ Notifications មួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះទូរសព្ទដែល Jailbreak អាចធ្វើឲ្យផ្ទាំង Lock Screen កាន់តែមានប្រយោជន៍ដោយបន្ថែមមុខងារលើសពីធម្មតា។
ក្នុងចំណោម Tweak ដែលគេប្រើប្ដូរផ្ទាំង Lock Screen មានតែ Tweak ឈ្មោះថា Convergance ទេដែលស្រស់ស្អាតនិងពិសេសជាង Tweak ដទៃ។ ជាក់ស្ដែងគ្រាន់តែយកដៃអូសលើផ្ទាំង Lock Screenពីស្ដាំទៅឆ្វេងនោះនឹងមានបង្ហាញពីមុខងារ Wi-Fi, Bluetoothឬអ៊ីនធឺណិតទូរសព្ទជាដើម។
២. អាចប្រើប្រាស់កម្មវិធីដែល Apple បិទ
៣. រៀបចំ Control Center
Control Center ជាទីតាំងមួយដ៏អស្ចារ្យនៅលើឧបករណ៍ iOS ទាំងឡាយ ប៉ុន្តែវានឹងកាន់តែអស្ចារ្យលើសពីនេះប្រសិនបើអ្នកប្រើប្រាស់អាចរៀបចំវាបាន។ ជាមួយ Tweak ដូចជា FlipControlCenter ឬ CCHide អាចឲ្យអ្នកផ្លាស់ប្ដូរទីតាំងមុខងារនីមួយៗលើ Control Centerបាន។ មិនតែប៉ុណ្ណោះអាចបន្ថែមមុខងារផ្សេងៗចូលទៅក្នុង Control Center នេះបានថែមទៀត។
៤. ប្រើមុខងារស្កេនក្រយៅឲ្យកាន់តែមានប្រយោជន៍
ទូរសព្ទដែល Jailbreak អាចប្រើប្រាស់ Tweak ពិសេសៗដើម្បីធ្វើឲ្យ Touch ID លើ iPhone អាចប្រើប្រាស់បានទូលំទូលាយ។ ជាក់ស្ដែង Tweak ឈ្មោះ BioLockdown អាចឲ្យចាក់សោកម្មវិធីដោយប្រើប្រាស់ក្រយៅដៃ និងអាចកំណត់កុំឲ្យអ្នកដទៃបិទមុខងារលើទូរសព្ទអ្នកបានដូចជា Wi-Fi ជាដើម។ ប្រសិនបើចង់បិទលុះត្រាតែមានក្រយៅដៃរបស់ម្ចាស់ទូរសព្ទ។
៥. ថតយកមុខជនខិលខូចដែលលួចទូរសព្ទបាន
ជាមួយនឹងមុខងារ Find My iPhone ដែលមានលើទូរសព្ទ iPhone អាចត្រឹមតែចាប់ទីតាំងរបស់ទូរសព្ទប៉ុណ្ណោះ។ ប៉ុន្តែមាន Tweak ជាច្រើនអាចធ្វើលើសពីនេះ ជាក់ស្ដែងដូចជា Tweak ឈ្មោះ iCaughtU នៅពេលដែលចោរបញ្ចូលលេខសម្ងាត់ខុស កាមេរ៉ាខាងមុខនឹងថតរូបទុក រួចផ្ញើទាំងរូបភាពដែលបានថតនិងទីតាំងទូរសព្ទទៅកាន់អ៊ីមែលរបស់ម្ចាស់ទូរសព្ទថែមទៀតផង។
៦. បង្កើត Shortcut ដោយខ្លួនឯង
ជាមួយ Tweak ពិសេសៗដូចជា Activator អាចឲ្យអ្នកកំណត់ Shortcut សម្រាប់មុខងារផ្សេងៗបានដូចជាបើកភ្លើងពិលកាមេរ៉ាដោយចុចប៊ូតុង Home បីដង ឬដំណើរការមុខងារ Siri ដោយចុចប៊ូតុងណាផ្សេងជំនួសឲ្យប៊ូតុង Home ជាដើម៕
ចុចអាន៖ ហេតុផល ៤ យ៉ាង គួរនិងមិនគួរ jailbreak iPhone/iPad
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ GottaBeMobile