ទីលានស្មៅសិប្បនិម្មិតនៅបាទី ចាប់ផ្ដើមសាងសង់ហើយ
- 2016-03-29 20:45:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានស្មៅសិប្បនិម្មិតនៅបាទី ចាប់ផ្ដើមសាងសង់ហើយ
ចន្លោះមិនឃើញ
ទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនៅសាលាកីឡាបាល់ទាត់ជាតិបាទីចាប់ផ្ដើមសាងសង់ហើយ ដោយខាង FIFA Goal Project VI ជាអ្នកទទួលរ៉ាប់រងលើគម្រោងមួយនេះ។
ទីលានបាល់ទាត់ស្មៅសិប្បនិម្មិតនេះដែរ នឹងមានបំពាក់ដោយភ្លើងបំភ្លឺពេលយប់ ដើម្បីជាការងាយស្រួលដល់កីឡាករលេងនៅពេលយប់ ក៏ដូចជាហ្វឹកហាត់ជាដើម។ នេះជាជំហានថ្មីមួយទៀតដែលខាងសហព័ន្ធបាល់ទាត់កម្ពុជាបានសម្រេចឡើង ក្រោមការជួយជ្រោមជ្រែងពីខាងសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
អត្ថបទ៖ មុន្នី រម្យ រូបភាព៖ FFC