អត្ថន័យពិតរបស់ពាក្យ SUV និង Sedan ដែលគេប្រើតំណាងប្រភេទរថយន្ត
- 2016-03-31 13:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពិតរបស់ពាក្យ SUV និង Sedan ដែលគេប្រើតំណាងប្រភេទរថយន្ត
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់រថយន្តមួយចំនួនធំប្រហែលជាធ្លាប់បានឮគេប្រើពាក្យ SUV ឬ Sedan ដើម្បីសម្គាល់រថយន្តប្រភេទផ្សេងៗគ្នា។ ប៉ុន្តែប្រហែលជាមិនទាន់បានស្គាល់ច្បាស់ពីអត្ថន័យពិតប្រាកដរបស់ពាក្យទាំងពីរឡើយ។ តទៅនេះនឹងបកស្រាយពីអត្ថន័យនៃពាក្យទាំងពីរដោយផ្អែកលើការរចនា៖
@Sedan៖ ជាប្រភេទឡានដែលមានបន្ថែមគូទខាងក្រោយ ហើយឡានប្រភេទនេះអាចផ្ទុកមនុស្សជាមធ្យមបានមិនលើសពីប្រាំនាក់។
@SUV៖ មកពីពាក្យពេញថា "Sports Utility Vehicles” វាជាប្រភេទរថយន្តធន់ធំ ដែលផលិតឡើងសម្រាប់បើកបរលើផ្លូវសម្បូរឧបសគ្គ។ រថយន្តនេះអាចផ្ទុកចំនួនមនុស្សពី ៥-៧នាក់។
ក្រៅពីពាក្យទាំងពីរខាងលើក៏មានពាក្យមួយចំនួនដែលត្រូវបានប្រើសម្រាប់សម្គាល់ប្រភេទរថយន្តមានជា Hatchback, MPV, Crossover ឬ Coupé ជាដើម។
@Hatchback៖ ជាប្រភេទរថយន្តតូចដែលមិនមានបន្ថែមគូទក្រោយឡើយ ហើយអាចផ្ទុកមនុស្សជាមធ្យមបានមិនលើសពីប្រាំនាក់។
@MPV៖ រូបរាងដូចជារថយន្តប្រភេទ Hatchback ដែរប៉ុន្តែវាមានទំហំធំជាងដោយមានបន្ថែមកៅអីមួយជួរទៀត ហើយវាអាចផ្ទុកមនុស្សបានពី ៥-៧ នាក់។
@Coupé៖ ប្រើសម្គាល់ប្រភេទរថយន្តដែលមានកៅអីអង្គុយចំនួនពីរ និងមានដំបូលជាប់។
@Crossover៖ Crossover ឬ CUV (Crossover Ultility Vehicles) ជាប្រភេទរថយន្តដែលគួបផ្សំដោយ SUV និង Hatchback មានន័យថាវាជាប្រភេទរថយន្ត SUV តែមានលក្ខណៈសម្បត្តិពិសេសនិងទំនើបដូចជារថយន្ត Hatchback ដែរ៕
ចុចអាន៖ មានឆ្ងល់ទេថាហេតុអីឡេនកាមេរ៉ាមានរាងមូល តែថតចេញរូបភាពរាងជ្រុង?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Quora