តារា ៣ ដួងនិយាយអ្វីខ្លះអំពីប្រាក់រៀល?
- 2016-04-04 20:18:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា ៣ ដួងនិយាយអ្វីខ្លះអំពីប្រាក់រៀល?
ចន្លោះមិនឃើញ
ក្រោយពេលរាជរដ្ឋាភិបាលប្រកាសឲ្យមានការចរាចរប្រាក់រៀលឡើងវិញ សិល្បករខ្មែរសាទរ គាំទ្រ និងលើកទឹកចិត្តឲ្យបងប្អូនខ្មែរទាំងឡាយសហការគ្នាជួយលើកកម្ពស់ប្រាក់រៀលខ្មែរទាំងអស់គ្នា។
ចង់ដឹងថា សិល្បករនិយាយយ៉ាងណាខ្លះស្ដាប់ វីដេអូខាងក្រោម៖
តាមការលើកឡើងរបស់ ស៊ុំ សន្និសិទ្ធ អគ្គលេខាធិការ ធនាគារជាតិនៃកម្ពុជាថ្លែងកាលពីថ្ងៃទី២០មីនា កន្លងមកថា បច្ចុប្បន្នប្រាក់រៀលមានប្រហែល ១០ % នៃប្រាក់ដុល្លារ ដែលកំពុងចរាចរនៅលើទីផ្សារ។ ឥទ្ធិពលដុល្លារកំពុងមានមកលើកម្ពុជា ក្រោយពីលំហូរដុល្លារចូលខ្លាំង គ្រាដែលអង្គការសហប្រជាជាតិបានចុះមករៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ ១៩៩៣។ ប៉ុន្តែមួយរយៈពេលនេះ រូបិយវត្ថុជាតិកំពុងងើបមុខឡើងវិញ៕
អត្ថបទ៖ ថា ម៉ាលីដា