HTC 10 ជា​ទូរសព្ទ​ដំបូង​គេ​ដែល​កាមេរ៉ា​ Selfie មាន​មុខងារ​ទប់​លំនឹង​រូបភាព​​

  • 2016-04-08 15:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែលជិតដល់​ពេល​វេលា​ HTC 10 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ មាន​ពាក្យ​ចចាមអារ៉ាម​​ក៏​ដូច​ជា​ព័ត៌មាន​ជា​ច្រើន​បាន​បែក​ធ្លាយ។ ជាក់​ស្ដែង​ថ្មីៗ​នេះ​មាន​រូបភាព​បែក​ធ្លាយ​​ដែល​បង្ហាញ​ថា​ HTC 10 នឹង​ជា​ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​មាន​កាមេរ៉ា​ Selfie ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS។

 

 

​រូប​ភាព​បែក​ធ្លាយ​គឺ​គេ​ទទួល​បាន​ពី​ក្រុម​ផលិត​ឈ្មោះ​ថា​ SmileBooth ដែល​ពួក​គេ​ទំនង​ជា​បាន​សាក​ល្បង​កាមេរ៉ា​ Selfie របស់​ HTC 10ហើយ​​ក៏​បាន​បង្ហោះ​រូបភាព​ដែល​ថត​សាក​ល្បង​នោះ​លើ​បណ្ដាញ​ Twitter។ ​មើល​លើ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​ឃើញ​ថា​ សមត្ថភាព​ចាប់​យក​រូបភាព​នៃ​កាមេរ៉ា​ខាង​មុខ​របស់​ HTC 10 ពិត​ជា​មិន​ធម្មតា​ឡើយ។

 

 

 

 

 

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន HTC នឹង​បង្ហាញ​​ជា​ផ្លូវ​ការ​ពី​វត្តមាន​ HTC 10 ដែល​ជា​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ នា​ថ្ងៃ​ទី​១២​ ខែ​មេសា​​ ឆាប់ៗ​នេះ​ហើយ ដូច​នេះ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ​កាមេរ៉ា​ Selfie របស់​វា​ពិត​ជា​មាន​បច្ចេកវិទ្យា​ OIS មែន​ឬ​យ៉ាង​ណា៕

 

ចុច​អាន៖ Apple ទំនង​ជា​លក់​ iPhone បាន​១​ប៊ី​លាន​គ្រឿង​ត្រឹម​ខែ​កក្កដា​ឆ្នាំ​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Phandroid​​​

អត្ថបទថ្មី