ឱកាស​​ល្អ​​ ភ្នំពេញ​ក្រោន​ជ្រើស​រើស​យុវជន​ទៀត​ហើយ​

  • 2016-04-08 16:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​អាជីព​លីគ​កំពូល​កម្ពុជា​ ភ្នំពេញ​ក្រោន​ប្រកាស​ជ្រើស​រើស​ថ្នាល​យុវជន​ទៀត​ហើយ​ បន្ទាប់​ពី​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​កន្លង​មក​​​ប្រកប​ដោយ​ជោកជ័យ។

 

 

កាល​ពី​ម្សិល​មិញ​នេះ​ ភ្នំពេញ​ក្រោន​បាន​ប្រកាស​ថា​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ ភ្នំពេញ​ក្រោន​នឹង​រៀប​ចំ​ធ្វើ​តេស្ត​ជ្រើស​រើស​យុវជន​​ដែល​មាន​ទេព​កោសល្យ​ផ្នែក​បាល់ទាត់​ដើម្បី​ដាក់​បញ្ចូល​ជា​មួយ​ក្រុម​យុវជន​របស់​ខ្លួន​។ ការ​ធ្វើ​តេស្ត​ជ្រើស​រើស​នេះ​​នឹង​ជ្រើស​រើស​យក​យុវជន​​ពីរ​ប្រភេទ​អាយុ។

 

ទី​១​គឺ​ក្រុម​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​​ (U14)​ដែល​ពួក​គេ​មាន​កំណើត​នៅ​ឆ្នាំ​២០០២, ២០០៣ និង​២០០៤។ ទី​ទី​ពីរ​គឺ​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ (U18) ​ដែល​មាន​កំណើត​​១៩៩៨, ១៩៩៩ និង​ ២០០០។ ការ​ធ្វើ​តេស្ត​នឹង​រៀប​ចំ​ឡើង​វេលា​ម៉ោង​​៨​ព្រឹក​ និង​ម៉ោង​៣​រសៀល​ ​ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​មេសា​ នៅ​​កីឡដ្ឋាន​RSN Stadium ​ក្នុង​ខណ្ឌ​ទូល​គោក។

 

លក្ខខ័ណ្ឌ​ផ្សេង​ទៀត​គឺ​​យុវជន​ទាំង​អស់​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​សំបុត្រ​កំណើត​ដើម្បី​បញ្ជាក់​ពី​អាយុ​ និង​យក​ស្បែក​ជើង​ ព្រម​ទាំង​​ខោ​អាវ​កីឡា​ផ្ទាល់​ខ្លួន។

 

កន្លង​​មក​ភ្នំពេញ​ក្រោន​​ធ្លាប់​បាន​ជ្រើស​រើស​ថ្នាល​យុវជន​​អាយុ​១៤​ឆ្នាំ ១៦​ឆ្នាំ​ និង​១៨​ឆ្នាំ​​ដែល​ជា​លទ្ធផល​ពួក​គេ​បាន​ចូល​រួម​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​​ក្លាយ​ជា​សមាជិក​ក្រុម​ធំ​ភ្នំពេញ​ក្រោន​ជា​ច្រើន​នាក់​​ដែល​កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​