តើពណ៌នៃមួកសុវត្ថិភាពក្នុងការដ្ឋាន តំណាងឲ្យអ្វីខ្លះ?
- 2016-04-11 18:04:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើពណ៌នៃមួកសុវត្ថិភាពក្នុងការដ្ឋាន តំណាងឲ្យអ្វីខ្លះ?
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាបានឃើញហើយថាអ្នកដែលបម្រើការក្នុងការដ្ឋាននានាគឺតម្រូវឲ្យពាក់មួកសុវត្ថិភាព ហើយមួកទាំងនោះគឺមានពណ៌ខុសៗពីគ្នា។ តើធ្លាប់មានចម្ងល់ទេថាតើពណ៌នៃមួកសុវត្ថិភាពទាំងនោះតំណាងឲ្យអ្វី?
ពណ៌នៃមួកសុវត្ថិភាពដែលសម្រាប់ប្រើក្នុងការដ្ឋានគឺមានបែងចែកជា ៧ពណ៍ធំៗគែ ស, ខៀវ, ក្រហម, បៃតង, ប្រផេះ, លឿង និងត្នោត។
ពណ៌ស គឺសម្រាប់ វិស្វករ ឬអ្នកគ្រប់គ្រង
ពណ៌ខៀវ គឺសម្រាប់ ជាងអគ្គីសនី ជាងឈើ ឬប្រតិបត្តិករនានា
ពណ៌ក្រហមសម្រាប់អ្នកពន្លត់អគ្គិភ័យ
ពណ៌បៃតង សម្រាប់អ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព
ពណ៌ប្រផេះ សម្រាប់ភ្ញៀវដែលចូលមកធ្វើទស្សនកិច្ចក្នុងការដ្ឋាន
ពណ៌លឿង សម្រាប់ អ្នកបញ្ជាគ្រឿងចក្រ
ពណ៌ត្នោត សម្រាប់អ្នកផ្សាដែក ឬអ្នកដែលធ្វើការជាមួយកម្ដៅ
សូមបញ្ជាក់ផងដែរថា មានការដ្ឋានជាច្រើនជុំវិញពិភពលោកគឺមានបានប្រើប្រាស់នូវប្រភេទពណ៌នៃមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវនោះទេ៕
អានបន្ត ៖ Khmer Library នឹងឈានជើងចូល Windows Phone Store បើមានការឧបត្ថម្ភ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ Elec.Eng.World