នំបញ្ចុកស្រុះនៅផ្សារបឹងត្របែកឆ្ងាញ់ ធ្វើឲ្យអ្នកញុំាមិនអាចបំភ្លេច
- 2016-04-22 12:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នំបញ្ចុកស្រុះនៅផ្សារបឹងត្របែកឆ្ងាញ់ ធ្វើឲ្យអ្នកញុំាមិនអាចបំភ្លេច
ចន្លោះមិនឃើញ
អ្នកមកផ្សារបឹងត្របែកមួយចំនួនធំជៀសមិនផុតពីតូបនំបញ្ចុកស្រុះ ដែលឈរតម្រង់ជួរគ្នាយ៉ាងច្រើនកុះករ។ នៅតាមបណ្ដោយផ្លូវចូលផ្សារបឹងត្របែក គេឃើញមានតូបមួយកន្លែងដែលមានមនុស្សជាច្រើន កំពុងអង្គុយ និងអ្នកខ្លះទៀតកំពុងឈរចាំរកកន្លែងអង្គុយដើម្បីបានញុំានំបញ្ចុកស្រុះ។
ភ្នែកសម្លឹងទៅរកអតិថិជនចំណែកឯដៃ មមាញឹកនិងការចាប់នំបញ្ចុកជាចង្វាយៗ និងដួសទឹកសម្លដាក់ចានលក់អោយអតិថិជនញុំា ។ មានអាយុ ៣៨ឆ្នាំ អ្នកមីង សុខ យីម ជាអ្នកលក់នំបញ្ចុកស្រុះដ៍ឆ្ងាញ់នៅផ្សារបឹងត្របែកបានរៀបរាប់ថា មួយថ្ងៃៗ គាត់លក់បានក្បែរជាង ២០០ ចានឯណោះ ដោយមានអ្នកញុំាខ្លះ ញុំានៅនឹងកន្លែងរីឯអ្នកខ្លះទៀតខ្ចប់យកទៅ។
បើគិតតាមចំនួន ២០០ ចាននោះ មីង យីម អាចទទួលបានចំណូលក្នុងមួយថ្ងៃៗប្រមាណ ២៥០ ដុល្លារសហរដ្ឋអាមេរិក ដោយក្នុង១ចាន តម្លៃ៥ ០០០រៀល ។ មីងយីម បញ្ជាក់ថា ដោយមានគ្នាជួយលក់៥ នាក់ មានអ្នកខ្លះជួយលាងចាន អ្នកខ្លះជួយរត់តុ។ ចំណែកឯអ្នកខ្លះទៀតជាអ្នកគិតលុយ ។ អ្នកទាំងអស់នេះ ជាកូនក្មួយរបស់ មីងយីម។ មីងយីម លក់នំបញ្ចុកស្រុះពីម៉ោង ៣ រសៀល រហូត ដល់ម៉ោង ៨ កន្លះយប់ជារៀងរាល់ថ្ងៃ ។
ចំពោះចំណាប់អារម្មណ៍អ្នកនាងសាវី មានវ័យ២៧ ឆ្នាំ ជាអ្នកញុំានំបញ្ចុកស្រុះនិយាយថា ការញុំានំបញ្ចុកស្រុះនេះ គឺមានរសជាតិឆ្ងាញ់ណាស់ មានរសជាតិឆ្ងាញ់ទាល់តែចេះលាយគ្រឿង និងថែមគ្រឿងបន្ថែមដោយខ្លួនឯងដែលអ្នកលក់គេរៀបចំទុក មានដូចជាម្ទេសជ្រក់ ស្លឹកជី កាពិ និងស្ករស នៅលើតុ គេញុំានំបញ្ចុកស្រុះនេះជាមួយនឹងកាពិអ្នកនាងបញ្ជាក់ថា គាត់ចូលចិត្តញុំាណាស់ ។
រីឯលោកពូ អៀម ណាំមានវ័យ ៥៧ ឆ្នាំជាអ្នកទទួលផ្ញើកង់ផ្ញើម៉ូតូនៅផ្សារបឹងត្របែក បានប្រាប់ថា នំបញ្ចុកស្រុះនៅផ្សាបឹងត្របែកនេះមាន៣ ទៅ ៤តូបដែរ ប៉ុន្តែឃើញតែតូប មីងយីម មានអ្នកញុំាច្រើនជាងតូបដទៃ ព្រោះអីគាត់លក់ក្នុងតម្លៃសមរម្យ និង មានរសជាតិឆ្ងាញ់។
លោក ពូ ណាំ បញ្ជាក់ថា នៅពេលដែលលោកពូឃ្លានពូ តែងតែញុំានំបញ្ចុក ស្រុះជំនួសចំណីផ្សេងៗ ។
ចុះអ្នកមានចំណាប់អារម្មណ៍សាកញុំានំបញ្ចុកស្រុះទេ? ទោះទៅញុំានំបញ្ចុកស្រុះទាំងអស់គ្នា៕
អត្ថបទ៖ Leng chhorlida