៣ សន្លឹកពី នេត សុចរិយា លេងស្ទីលថ្មីបែបនារីស៊ីវីល័យ
- សុក្រ, 22 មេសា 2016 16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ សន្លឹកពី នេត សុចរិយា លេងស្ទីលថ្មីបែបនារីស៊ីវីល័យ
ចន្លោះមិនឃើញ
នេត សុចរិយា បានឆក់យកការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងចំណោមតួស្រីល្បីៗ ៦ ដួងដែលបានបង្ហាញខ្លួនក្នុងឱកាសពិធីក្រុងពាលីរឿងថ្មីមួយរឿង។ នៅថ្ងៃនោះ តារាស្រីដែលមានសង្សារជាជនជាតិសិង្ហបុរី បានបង្ហាញម៉ូដសក់ថ្មីកាត់ខ្លី ជាពិសេសពេលពាក់វ៉ែនតាខ្មៅ រួមផ្សំជាមួយអាវសំយេះស្មា ដៃវែង ខ្លួនខើច បញ្ចេញរន្ធផ្ចិតដាំត្បូង ខោវប៊យខៀវម៉ូដរហែកៗ ស្បែកជើងកែងចោទ និងកាបូបធំកាន់នៅដៃ ធ្វើឲ្យតារាស្រីវ័យ ២៦ ឆ្នាំរូបនេះ មើលទៅឡូយណាស់តើ...!
ឥឡូវជួយមើលគ្នាមើល៍...!!!
អត្ថបទ៖ទ្រី រ៉ាវី