HP បង្កើន​ផលិតភាព​ការងារ​ផ្នែក​បច្ចេកវិទ្យា

  • 2016-04-25 20:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតភាព​ការងារ​ផ្នែក​បច្ចេកវិទ្យា​​ សំដៅ​ទៅ​​លើ​​ការ​ប្រឹក្សា​យោបល់ ការ​ផ្ដល់​សេវាកម្ម​ល្អ​ រួម​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ​ទាក់​ទង​​ផលិតផល​បច្ចេកវិទ្យា​​ថ្មីៗ ដែល​​ត្រូវ​បាន​សហការ​គ្នា​រវាង​ក្រុម​ហ៊ុន HP និង Thakral One កម្ពុជា​​។

 

 

លោក Vijay Balan ដែល​ជា​នាយក​គ្រប់គ្រង​​ក្រុមហ៊ុន HPE (Hewlett Packard Enterprise) ​បាន​និយាយ​ថា ការងារ​ផ្នែក​បច្ចេកវិទ្យា ត្រូវ​មាន​ទាំង​សេវាកម្ម​ល្អ  រួម​ដំណោះស្រាយ​យ៉ាង​រហ័ស ទើប​ធ្វើ​ឱ្យ​ដំណើរការ​អាជីវកម្ម​មាន​ភាព​រលូន។

 

ការ​សហការ​គ្នា​ដើម្បី​ជួយ​ជម្រុញ​ដល់​ដំណើរ​ការ​ធ្វើ​ជំនួញ​លើ​វិស័យ​បច្ចេកវិទ្យា​របស់​អតិថិជន​កម្ពុជា ​​ទទួល​បាន​សមិទ្ធផល​ឈាន​សម្រេច​បាន​គោលដៅ​ជោគ​ជ័យ និង​មាន​ទំនុក​ចិត្ត​ខ្ពស់ តាម​រយៈ​សេវាកម្ម​ល្អ និង​ការ​ប្រឹក្សា​យោបល់​​ក្រុមហ៊ុន​។

 

 

លោក Ashish Fitkariwala នាយក​គ្រប់គ្រង​ក្រុមហ៊ុន Thakral One Cambodia បាន​មាន​ប្រសាសន៍​ថា Thakral One មាន​​​ទីស្នាក់ការ​ធំ​​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​​​​កំពុង​ប្រតិបត្តិការ​ជាង 12 ប្រទេស​។ ក្រុមហ៊ុន​មាន​​អ្នក​ប្រឹក្សា​ក្នុង​ស្រុក​ជាង 800 នាក់ ដែល​នឹង​​ធ្វើ​ឱ្យ​​ដៃ​គូ​សហការ​​មាន​ទំនុកចិត្ត​​ទាំង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ បទពិសោធន៍​បច្ចេកទេស​ ដំណើរការ​អភិវឌ្ឍន៍​​​ការងារ និង​​ការ​ផ្លាស់​​ប្ដូរ​ជំនួញ​ជា​ដើម។

 

អាន​បន្ត៖  កុំព្យូទ័រ HP ​ស៊េរី​ថ្មី​ មាន​កម្រាស់ត្រឹម​​១០,៤​ម.ម​ ​ស្ដើង​ជាង​គេ​លើ​លោក​

 

អត្ថបទ៖ រក្សា