ច្រឡំ​បញ្ចាំង​​រឿង​​សិច​​​​​​​​​​ឡើង​ជិត​១​ម៉ោង​ក្នុង​ចំណត​ឡាន​ក្រុង​

  • 2016-04-26 17:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​​ច្រើន​​​​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​ឃើញ​ វីដេអូ​អាសអាភាស​រយៈ​ពេល​​ជិត​មួយ​​ម៉ោង​បាន​​លេច​ចេញ​លើ​​​ផ្ទាំង​ឌីជីថល​​ផ្សាយ​ពាណិជ្ជកម្ម​ បំពាក់​​​​នៅ​ចំណត​ឡាន​ក្រុង​​ក្នុង​ទី​ក្រុង​  Yeosu ​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ នេះ​តាម​ប្រភព​សារព័ត៌មាន All Kpop។

 

យោង​តាម​​​​ការិយាល័យ​ប៉ូលិស​ក្រុង Yeosu បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​​ថា វីដេអូ​ឃ្លីប​​អាសគ្រាម​រវាង​បុរស​​ម្នាក់​និង​ស្ត្រី​ម្នាក់​​រយៈ​ពេល​៤០​នាទី​បាន​លេច​​ឡើង​​​​នៅ​ទី​តាំង​ខាង​លើ​​ក្នុង​សង្កាត់​ Seogyo-dong ។

 

ក្រោយ​ទទួល​បាន​ដំណឹង​ក្រុម​​​មន្ត្រី​ប៉ូលិស​​បាន​ទៅ​អន្តរាគមន៍​​ភ្លាម​ៗ​ដោយ​​បាន​យក​​ក្រដាស​​ខិត្តប័ណ្ណ​ផ្សេង​ៗ​​ទៅ​បិទ​លើ​ផ្ទាំង​ឌីជីថល​​ផ្សាយ​ពាណិជ្ជកម្ម​​នោះ​។ ក្រោយ​​​ពេល​មន្ត្រី​អាជ្ញាធរ​ក្រុង​Yeosu ទៅ​ដល់​​​ក៏​បាន​ផ្ដាច់​ចរន្ត​អគ្គិសនី​នៃ​ផ្ទាំង​ផ្សាយ​​ឌីជីថល​នោះ​តែ​​ម្ដង​។

 

ទោះ​យ៉ាង​ណា​ ​វីដេអូ​លេច​ចេញ​នោះ​បាន​ប៉ះ​ពាល់​ដល់​សាធារណ​ជន​​​​ហើយ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​​​​។ តាម​សារព័ត៌មាន Asia Today ​មក​ទល់​ពេល​នេះ​ ប៉ូលិស​កំពុង​ស៊ើប​អង្កេត​​វែក​មុខ​រក​អ្នក​ដែល​បាន​ផ្សាយ​​វីដេអូ​ឃ្លីប​នោះ​ និង​​​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី៕

ចុចអាន៖ Ili Cheng ស្រឡាំងកាំងរឿង​វីដេអូសិច

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ allkpop​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី