ហេតុអ្វី​ខែ​ក្ដៅ​ម៉ាស៊ីនត្រជាក់​ឧស្សាហ៍​ខូច?

  • 2016-04-27 18:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាកាសធាតុ​ក្ដៅ​ខ្លាំង ដែល​ពេលខ្លះ​អាច​ឡើង​រហូតដល់​ជាង៤០អង្សារ​សេ​បាន​ធ្វើ​ឲ្យ​មាន​តម្រូវការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​កាន់តែ​ច្រើន ។ ម៉ាស៊ីនត្រជាក់​នៅ​រដូវ​នេះ​ឧស្សាហ៍​ខូច ពេលខ្លះ​ថែមទាំង​មិនសូវ​ត្រជាក់ ទោះ​បើក​ទុកចោល​រាប់​ម៉ោង​ក៏ដោយ។

 

ហេតុអ្វី​បានជា​ម៉ាស៊ីនត្រជាក់​តែង​មាន​បញ្ហា​ញឹកញាប់​នា​រដូវ​ក្តៅ? ប្រសិនបើ​ជួប​បញ្ហា​ទាំងនេះ តើ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា?

 

 

លោក សុខ ខេង អ្នក​ជំនាញ​ខាង​ជួសជុល និង​ដំឡើង​ម៉ាស៊ីនត្រជាក់​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​ពិត ម៉ាស៊ីនត្រជាក់​ចាស់ អាច​ខូច​ក្នុង​រដូវ​ក្តៅ​ដោយសារ​វា​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​ពេល​ធម្មតា ពិសេស​ហ្គាស​របស់​ម៉ាស៊ីនត្រជាក់​ចាស់​ឆាប់​រីង​លឿង​ជាង​ម៉ាស៊ីនត្រជាក់​ថ្មី ។

 

តែ​ម៉ាស៊ីនត្រជាក់​ថ្មី​ខ្លះ​ក៏​អាច​ជួប​បញ្ហា​ដែរ ប្រសិនបើ​មិនបាន​ដំឡើង​ត្រឹមត្រូវ ដូចជា​ស្ទះ​ទឹក ​ដែល​ត្រូវ​បង្ហូរ​ចេញ​មក​ក្រៅ ឬក៏​ធ្លាយ​ហ្គាសតិចៗ ដែល​បញ្ហា​ទាំងនេះ​អ្នកប្រើប្រាស់​មិន​អាច​ដឹង​ភ្លាមៗ​បន្ទាប់ពី​ដំឡើង​ឡើយ ។

 

បើ​ចង់​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​បាន​យូរ អ្នក​ជំនាញ​ជួសជុល ​និង​ដំឡើង​ម៉ាស៊ីនត្រជាក់ រូបនេះ បាន​ប្រាប់​ពី​របៀប​នៃ​ការប្រើប្រាស់ និង​ថែទាំ ដូចខាងក្រោម ៖

 

១. ត្រូវ​កំណត់​កាល​បរិច្ឆេទ​ទៀងទាត់​ដើម្បី ត្រួតពិនិត្យ​ស្ថានភាព​ម៉ាស៊ីនត្រជាក់ យ៉ាងយូរ ៥ខែម្តង ២.លាង​សម្អាត និង បញ្ចូល​ហ្គាស​អោយ​បាន​ទៀងទាត់ ជៀសវាង​ស្ងួត​ហ្គាស ដែល​ធ្វើ​អោយ​ម៉ាស៊ីនត្រជាក់​ប្រឹង​ធ្វើការ​ខ្លាំង​ជាង​ធម្មតា​បណ្តាល​អោយ​ឆាប់​ឡោក​ម៉ាស៊ីន ៣. បញ្ចូល​ហ្គាស​បាន​ត្រឹមត្រូវ មិនមាន​ធ្លាយ​ចេញ​មកក្រៅ ៤. ដោះ​លាង ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​ឱ្យបាន​ល្អ កុំ​ឲ្យ​មាន​សល់​កក​ធូលី​ដី​ដែល​អាច​រារាំង​ដល់​ការ​បង្កើត​ភាព​ត្រជាក់។

 

អត្ថបទ៖ ដេត លីដា

អត្ថបទថ្មី