៨ចំណុចមិនគួរធ្វើ ពេលផ្ដើមស្នេហ៍គ្រាដំបូងជាមួយ Crush
- 2016-04-27 21:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ចំណុចមិនគួរធ្វើ ពេលផ្ដើមស្នេហ៍គ្រាដំបូងជាមួយ Crush
ចន្លោះមិនឃើញ
ផ្ដើមចេញពីនៅSingle រួចលួចស្រលាញ់Crush ហ៊ានទាក់ទងតបត រហូតក្លាយជាគូស្នេហ៍មួយគូ ជីវិតស្នេហាដំបូងក៏កើតមាន។ អនុស្សាវរីយ៍ល្អៗ ការចេះយល់ចិត្តគ្នា ធ្វើឲ្យចំណងស្នេហាថ្មីកាន់តែរឹងមាំ ប៉ុន្តែទន្ទឹមជាមួយគ្នានោះក៏មានចំណុចមួយចំនួនគួរដឹងថាមិនគួរធ្វើក្នុងដំណាក់កាលស្នេហាដំបូង៖
១. ចង់ឲ្យគេនៅក្បែរគ្រប់ពេល
ស្នេហ៍ដំបូងអ្នកប្រាកដជាចង់នៅក្បែរគេគ្រប់ពេលវេលា វាអាចជារឿងធម្មតាមួយ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សដែលអ្នកស្រលាញ់ក៏ត្រូវការមានពេលវេលាផ្ទាល់ខ្លួន ទោះបីជាគេស្រលាញ់អ្នកប៉ុណ្ណាក៏ដោយ។ ដូចនេះអ្នកមិនគួរដាក់សម្ពាធឲ្យគេត្រូវតែនៅក្បែរអ្នករហូតនោះទេ។
២. ប្រចណ្ឌពេក
ទាំងរូបអ្នក ទាំងCrush តែងមានមិត្តប្រុសស្រីរាប់អានទំនាក់ទំនងជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ។ ដូចនេះពេលឃើញនាងឬគាត់និយាយទៅកាន់មិត្តជិតស្និទ្ធរបស់គេ អ្នកក៏កុំគួរមានអារម្មណ៍អន់ចិត្តខឹងអី ព្រោះវាជាទម្លាប់តាមធម្មតាពីមុនរបស់គេ ហើយអ្នកក៏មានមិត្តជិតស្និទ្ធភេទផ្ទុយគ្នាដែរ។
៣. ភ្លេចមិត្តភ័ក្ដិល្អៗរបស់អ្នក
អ្នកមានគូ លែងមានឈ្មោះជាSingleទៀតមិនមែនមានន័យថាអ្នកត្រូវបំភ្លេចពីមិត្តភ័ក្ដិធ្លាប់កំដរអនុស្សាវរីយល្អៗកាលមិនទាន់មានដៃគូនោះទេ។ មានពេលទំនេរអ្នកអាចឆ្លៀតទៅលេងឬសួរសុខទុក្ខពួកគេជួបជុំគ្នាបានម្ដង។
៤. ចង់ឲ្យ Crush ដឹងពីចិត្តអ្នកភ្លាមៗ
ដំណាក់កាលដំបូងនៃស្នេហា អ្នកនិងCrush ត្រូវការពេលមួយចំនួនស្វែងយល់ដឹងពីចិត្តគ្នាទៅវិញទៅមក។ ដូចនេះពីដំបូងអ្នកមិនគួរអន់ចិត្តនឹងគេ ពេលនាងឬគាត់មិនដឹងថាអ្នកចូលចិត្តអ្វី ឬស្អប់អ្វីនោះទេ។ បង្កើតអនុស្សាវរីយផ្អែមល្ហែមល្អៗ អ្នកនឹងអាចបង្ហាញប្រាប់ដល់ Crush ឲ្យនាងឬគាត់បានយល់។
៥. និយាយកុហក
ពេលខ្លះអ្នកត្រូវធ្វើខុសដើម្បីរឿងអ្វីមួយដែលត្រឹមត្រូវ តួយ៉ាងការនិយាយកុហកលាក់រឿងអ្វីមួយមិនចង់ឲ្យអ្នកដែលខ្លួនស្រលាញ់ពិបាកចិត្ត។ យ៉ាងណាមិញ ទំនាក់ទំនងពីមិត្តក្លាយជាស្នេហាគឺប្រៀបដូចជាមនុស្សតែមួយ អ្នកក៏គួរស្មោះត្រង់និងមិននិយាយលាក់បាំងប្រាប់ទៅនាងឬគាត់...ជួបពេលសប្បាយនិងទុក្ខជាមួយគ្នា...។
៦. បង្ខំរឿងអនាគត
ទំនាក់ទំនងស្នេហាដំបូងរវាងអ្នកនិង Crush ប្រៀបដូចជាការឡើងកាំជណ្ដើរមួយដំណាក់ៗផងដែរ។ អ្នកនិងគេត្រូវការពេលយល់ចិត្តគ្នា ដូចនេះការប្រញាប់សួររឿងរៀបការនាពេលនោះអាចជារឿងមួយមិនល្អធ្វើឲ្យនាងឬគាត់គិតមិនល្អលើអ្នក។
៧. កែប្រែខ្លួនឯងស្ទើរទាំងស្រុង
ភាគច្រើនពេលមានទំនាក់ទំនងស្នេហា ភាគីម្ខាងតែងព្យាយាមប្រែទម្លាប់ខ្លួនដើម្បីផ្គាប់ចិត្តដៃគូម្ខាងទៀត។ តួយ៉ាងខកខានមិនបានទៅមើលឬប្រកួតបាល់ទាត់ជាមួយមិត្តរួមក្រុម ពិតជាស្ដាយមែនទែនសម្រាប់ប្រុសៗ។ យ៉ាងណាមិញទោះជាត្រូវចំណាយពេលមួយចំនួនជាមួយCrush អ្នកក៏គួរមានពេលធ្វើឲ្យខ្លួនអ្នករីករាយតាមទម្លាប់របស់ខ្លួនផងដែរ។ តែបើសិននាងឬគាត់មានចំណូលចិត្តឬព្យាយាមចាប់អារម្មណ៍ដូចអ្នកដែរ យល់ចិត្តគ្នាទៅវិញទៅមកនោះធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំមិនអាចបំបែកបាន។
៨. មិនទទួលស្គាល់ការពិត
ពេលមានរឿងសប្បាយគេតែងនៅក្បែរអ្នក តែមានបញ្ហាមិនជួយដោះស្រាយគ្នា បើបែបនេះញឹកញាប់ពេក សាកគិតទៅមើល នោះជាក្ដីស្នេហ៍ពិតរបស់អ្នកឬ? ដំណាក់កាលដំបូងជាការពិសោធចិត្តគ្នាមុនដាក់ចិត្តស្រលាញ់ជាមិត្ត១០០ឆ្នាំ...ទីបំផុតអ្នកខ្លួនឯងត្រូវសម្រេចចិត្តថាទទួលយកបែបនេះឬត្រូវតែស្រាយវា៕
ចុចអាន៖ រកមិត្តស្រីមិនបាន ដោយសារហេតុផលធំៗ៦យ៉ាងនេះ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ youqueen