សហព័ន្ធ​កីឡា​ហែល​ទឹក​មាន ៤​កម្មវិធី​ប្រ​កួត​ក្រៅ​ស្រុក​ក្នុង​ឆ្នាំ​នេះ

  • 2016-04-29 17:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែលទឹក​កម្ពុជាបាន​ឱ្យ​​ដឹង​ថា​ សហព័ន្ធ​​មាន​​កម្មវិ​ធី​ប្រកួត​នៅ​ក្រៅ​ស្រុក ដល់​ទៅ​៤​កម្មវិធី​ប្រកួត​សម្រាប់​​ឆ្នាំ ២០១៦​នេះ។

 

 

លោក​ ហែម​ គីរី ​បាន​បញ្ជាក់​ថា​កម្មវិធី​ទាំង​៤​របស់​សហព័ន្ធ​ ទី១​គឺ​​ការ​ប្រកួត​ ហែល​ទឹក​ និស្សិត​ ក្នុង​តំបន់​អាស៊ាន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហបុរី ក្នុង​ខែ​កក្កដា ដែល​សហព័ន្ធ​បាន​ត្រៀម​និស្សិត​ ចំនួន​៣​រូប​ក្នុង​នោះ​មាន​ស្រី២​ ប្រុស​​១ ។ កម្មវិធី​ប្រកួត​ទី២ គឺ​ការប្រកួត​ School Game ក្នុង​តំបន់​អា​ស៊ាន​ (សិស្ស​វិទ្យាល័យ) ដែល​សហព័ន្ធ​បាន​ត្រៀម​កីឡាករ​ដែល​ជា​សិស្ស​វិទ្យាល័យ​ចំនួន​៤​រូប​ ក្នុង​នោះ​មាន​កីឡា​ករ​ ២​នាក់ ​និង​កីឡា​ការិនី ២​នាក់ ​ខណៈ​​ពេល​ដែល​ការ​បរិច្ឆេទ​នឹង​ទី​កន្លែង​ប្រកួត​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។

 

ខណៈ​ដែល​កម្មវិធី​ទី​៣ របស់​សហព័ន្ធ​គឺ​ការ​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ ពោល​គឺ​ក្នុង​ខែ​ធ្នូ​ ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា​ក្នុង​វិញ្ញាសា អាង​ទឹក​ខ្នាត​ខ្លី​ចម្ងាយ​ ២៥​ម៉ែត្រ។ ​ចំពោះ​​ប្រកួត​នេះ ខាង​សហព័ន្ធ​នៅ​មិន​ទាន់​កំណត់​ នឹង​បញ្ជូន​កីឡា​ចំនួន​ប៉ុន្មាន​នាក់ អោយ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ។

 

​ការ​ប្រកួត​ទី​៤ ​ដែល​សំខាន់​ជាង​គេ​របស់​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា​គឺ​ភារកិច្ច​រ៉ាប់រង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ប្រេស៊ីល​ នា​ខែ​សីហា​ខាង​មុខ​នេះ ដោយ​កម្ពុជា​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ៕

 

​​​​​​​អត្ថបទ៖ មួន សុគន្ធតារា​